សមាជិកសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជាននិងអភិវឌ្ឍន៍ នៅប្រទេសអូស្ត្រាលី

2026/04/27 06:13:17 pm        113

អូស្ត្រាលី៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រនិងការអភិវឌ្ឍ CAPPD និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជននិងអភិវឌ្ឍន៍ (AFPPD) និងគណៈប្រតិភូ ៩រូប នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃ AFPPD លើកទី១០១ នៅទីក្រុងម៉ែលប៊ើន ប្រទេសអូស្ត្រាលី។

សូមជម្រាបថា៖ គោលបំណងនៃកិច្ចប្រជុំគឺផ្ដោតលើការគ្រប់គ្រងផ្ទៃក្នុង និងការរៀបចំយុទ្ធសាស្ត្ររបស់ AFPPD រួមមាន៖

១-ការពិនិត្យ និងអនុម័តលើកំណត់ហេតុប្រជុំ ExCom លើកទី១០០

២-ការតាមដាន និងវាយតម្លៃសកម្មភាពការងារចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ខែមេសា ឆ្នាំ២០២៦។

៣-ការរៀបចំផែនការសកម្មភាព ចាប់ពីខែឧសភា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៦

៤-ស្ថានភាពការិយាល័យ AFPPD នៅប្រទេសម៉ាឡេស៊ី

៥ការអនុម័តលក្ខន្តិកៈគ្រប់គ្រងធនធានមនុស្ស (HR Manual)។

ជំនួបប្រជុំនេះ គឺជាឱកាសសម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិទាំងអស់ ចូលរួមផ្តល់មតិយោបល់ និងការយល់ឃើញផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ AFPPD ទាំងមូល។

សូមបញ្ជាក់ជូនផងដែរថា វេទិកានេះគឺជាកិច្ចប្រជុំផ្ទៃក្នុង ដែលធ្វើឡើងមុនពេលចាប់ផ្តើមវេទិកាកម្រិតខ្ពស់រវាងរដ្ឋមន្ត្រីនិងសមាជិកសភា នៅឯសន្និសីទ Women Deliver 2026 នៅទីក្រុងមែលប៊ើន នៅប្រទេសអូស្ត្រាលី។

គួររំលឹកថាកិច្ចប្រជុំAFPPD ប្រចាំឆ្នាំ និងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AFPPD លើកទី១០០នាឆ្នាំ២០២៥ បានត្រូវធ្វើឡើងនៅប្រទេសហ្វីលីពីន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        184
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm