យុវជន​គាំទ្រការដាក់ឱ្យអនុវត្ត​ច្បាប់កាតព្វកិច្ចយោធា ដែលជាមូល​ដ្ឋានគ្រឹះ​កសាង​កម្លាំង​ស្នេហា​ជា​តិ ការអប់រំ និងវិន័យ

2026/04/27 09:07:22 pm        378

យុវជន លើកឡើងថា ពួកគេគាំទ្រច្បាប់កាតព្វកិច្ចយោធា និងត្រៀមខ្លួនជាស្រេចហើយ ដើម្បី​បំពេញ​កាតព្វកិច្ចយោធា ពីព្រោះច្បាប់នេះ ក្រៅតែពីកសាងកម្លាំងការពារជាតិ ក៏ជាមូលដ្ឋានគ្រឹះ នៃ​ប្រភពសាងសង់កម្លាំងស្នេហាជាតិ ធ្វើឲ្យយុវជនកាន់តែ មានវិន័យល្អផងដែរ។

យុវជន ដែលកំពុងសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ បានប្រាប់ BTV នៅ​ថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ថា ពួកគេ គាំទ្រការអនុម័តច្បាប់កាតព្វកិច្ចយោធា ពីព្រោះ​ច្បាប់​នេះ នឹងធ្វើឲ្យកម្ពុជាមានភាពរឹងមាំ លើការកសាងកម្លាំងការពារជាតិ។ សម្រាប់ពួកគេ បើ​ទោះ​បី​បារម្ភថា ពេលចូលហ្វឹកហាត់ជាកងទ័ព អាចភ្លេចមេរៀននៅសាកលវិទ្យាល័យខ្លះ ប៉ុន្ដែ​ពួក​គេ​ត្រៀម​ខ្លួនជាស្រេចហើយ ដើម្បីចូលរួមក្នុងកម្លាំងការពារជាតិ។

សូមជម្រាបជូនថា ច្បាប់កាតព្វកិច្ចយោធា ត្រូវបានរាជរដ្ឋាភិបាល អនុម័ត កាលពីថ្ងៃទី២៣ ខែ​មេសា ឆ្នាំ២០២៦ ដោយប្រកាសជាប្រញាប់ ដោយច្បាប់នេះ មានវិសាលភាព អនុវត្ត​លើ​ប្រជាព​លរដ្ឋ​ខ្មែរគ្រប់រូប ដែលមានអាយុពី១៨ ដល់ ២៥ឆ្នាំ ខណៈស្រ្ដីផ្អែកតាមការស្ម័គ្រចិត្ត។ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែ​មេសា ​ឆ្នាំ២០២៦ បានថ្លែងបញ្ជាក់ថា ច្បាប់កាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើង​សម្រាប់​យុវជន​ស្ម័គ្រ​ចិត្ត​ជាមុន ហើយបន្ទាប់មក នឹងមានការចាប់ឆ្នោត។

ច្បាប់ស្ដីពីកាតព្វកិច្ចយោធា មិនមែនគ្រាន់តែជាការតម្រូវឲ្យយុវជនចូលបម្រើកងទ័ពប៉ុណ្ណោះទេ ប៉ុន្ដែ​នេះគឺជាយន្ដការដ៏សំខាន់ក្នុងការកសាងជាតិ តាមរយៈការអប់រំ បណ្ដុះ​បណ្ដាល​ឲ្យ​យុវជន​មាន​វិន័យ​ល្អ និងមនសិកាស្នេហាជាតិ៕ អត្ថបទ ៖ លៀ ស៊ីណា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm