សារព័ត៌មាន៖ អ៊ីរ៉ង់និយាយថា សហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ការគំរាមកំហែង ដើម្បីបន្តកិច្ចចរចាឡើងវិញ

2026/04/27 10:51:55 pm        130

អ្នកចរចាអ៊ីរ៉ង់ជឿថា ការបន្ទន់វោហាសាស្ត្ររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះទីក្រុងតេអេរ៉ង់ អាចជួយបន្តការចរចាឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Wall Street Journal។

យោងតាមសារព័ត៌មាននេះ អ៊ីរ៉ង់បានជម្រាបប៉ាគីស្ថានថា «ការបញ្ចប់ការគំរាមកំហែងបែបនេះរបស់មេដឹកនាំអាមេរិក អាចជួយបញ្ចុះបញ្ចូលក្រុមអ្នករឹងរូសថា ឥឡូវនេះជាពេលវេលា ដើម្បីចាប់ផ្តើមកិច្ចចរចាឡើងវិញ»។

កាសែតនេះ បានកត់សម្គាល់ថា បន្ទាប់ពីពិគ្រោះយោបល់ជាមួយអ្នកសម្របសម្រួល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi អាចសន្និដ្ឋានបានថា កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន គឺអាចធ្វើទៅបាន ដែលក្នុងករណីនេះ ភាគីនានាអាចជួបគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

នាពេលថ្មីៗនេះ លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលដំណើរទស្សនកិច្ចរបស់បេសកជនពិសេសប្រធានាធិបតី លោក Steve Witkoff និងអ្នកជំនួញ លោក Jared Kushner ទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីពិភាក្សាជាមួយអ៊ីរ៉ង់ ដោយកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះ «ខ្ជះខ្ជាយពេលវេលាច្រើនពេកលើការធ្វើដំណើរ ការងារច្រើនពេក»។ នៅថ្ងៃទី ២៤ ខែមេសា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ គេហទំព័រព័ត៌មាន Axios លោក Barak Ravid បានរាយការណ៍ ដោយដកស្រង់ប្រភពថា កិច្ចចរចាដោយផ្ទាល់រវាងគណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើឡើង នៅថ្ងៃទី ២៧ ខែមេសា នៅទីក្រុងអ៊ីស្លាម៉ាបាដ។ យោងតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt លោក Witkoff និងលោក Kushner ត្រូវបានគ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃទី ២៥ ខែមេសា ដើម្បីស្តាប់ជំហររបស់ភាគី អ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        51
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        81
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm