អ៊ីរ៉ង់៖ អ្នកស្លាប់ជាជនស៊ីវិលមានដល់៤៥ភាគរយក្នុងសង្គ្រាមរយៈពេល៤០ថ្ងៃជាមួយអ៊ីស្រាអែល និងអាមេរិក

2026/04/27 10:54:29 pm        145

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យបាននិយាយថា ជនស៊ីវិលមានប្រហែល ៤៥ ភាគរយនៃអ្នកដែលត្រូវបានសម្លាប់ក្នុងអំឡុងសង្គ្រាមរយៈពេល ៤០ ថ្ងៃ ជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ដោយដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ បានរាយការណ៍ថា ចំនួនអ្នកស្លាប់សរុបមាន ៣.៤៦៨នាក់ រួមមានជនស៊ីវិលចំនួន ១.៤៦០ នាក់។

យោងតាមសារព័ត៌មាន IRNA បានឲ្យដឹងថា លោក Jamshid Nazmi ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានមូលនិធិកិច្ចការទុក្ករបុគ្គល និងអតីតយុទ្ធជន អ៊ីរ៉ង់ បានផ្តល់តួលេខនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតេអេរ៉ង់។ លោកនិយាយថា ជនស៊ីវិលដែលបានស្លាប់រួមមានស្ត្រី បុរស កុមារ និងមនុស្សចាស់ ហើយពលរដ្ឋលីបង់ ប៉ាឡេស្ទីន អ៊ីរ៉ាក់ និងប៉ាគីស្ថាន ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មានដដែលនោះ លោកស្រី Farideh Oladqobad អនុប្រធានមូលនិធិបាននិយាយថា ជនរងគ្រោះចំនួន ៤៩៩ នាក់ជាស្ត្រី និង២.៩៦៩នាក់ជាបុរស។ លោកស្រីក៏បាននិយាយផងដែរថា ចំនួនអ្នកស្លាប់ជាយោធាមានចំនួន ២.០០៨ នាក់។ មន្ត្រីអ៊ីរ៉ង់បាននិយាយថា ការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាទៅលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ផ្សេងៗទៀត។

យោងតាមមន្ត្រីភាគីទាំងពីរបានឲ្យដឹងថា អ៊ីរ៉ង់បានឆ្លើយតបដោយរលកនៃការវាយប្រហារដោយមីស៊ីល និងយានដ្រូន កំណត់គោលដៅលើមូលដ្ឋានកងទ័ពរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា។ បទឈប់បាញ់មួយត្រូវបានឈានដល់នៅថ្ងៃទី៨ ខែមេសា ហើយការបន្តចរចា ត្រូវបានធ្វើឡើងនៅក្នុងប្រទេសប៉ាគីស្ថាន នៅថ្ងៃទី១១ និង១២ ខែមេសា ប៉ុន្តែបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm