លោក Trump៖ ការជជែកជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន គឺល្អ ខណៈសង្ឃឹមដោះស្រាយសង្គ្រាម

2026/04/27 11:42:56 pm        69

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (ទី២៦ ខែមេសា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា លោកមាននូវ «ការសន្ទនាដ៏ល្អ» ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy ខណៈដែលលោកមានគោលបំណងដោះស្រាយសង្គ្រាមអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយកម្មវិធី «The Sunday Briefing» របស់ប្រព័ន្ធផ្សព្វផ្សាយ Fox News លោក Trump បាននិយាយថា៖ «យើងកំពុងធ្វើការ ជុំវិញស្ថានភាពរុស្ស៊ី ពោលគឺរុស្ស៊ី និងអ៊ុយក្រែន ហើយសង្ឃឹមថា យើងនឹងសម្រេចបានលទ្ធផលល្អ»។ 

ដោយមិនបានបញ្ជាក់ថា តើពេលណាដែលការសន្ទានាតាមទូរស័ព្ទជាមួយមេដឹកនាំទាំង២ ត្រូវបានធ្វើឡើងនោះ លោក Trump បាននិយាយថា៖ «ខ្ញុំពិតជាមានការសន្ទនាជាមួយគាត់ (លោក Putin) ហើយខ្ញុំមានការសន្ទនាជាមួយលោកប្រធានាធិបតី Zelenskyy ហើយនោះគឺជាការសន្ទនាដ៏ល្អ» ។

ជាមួយគ្នានេះ មេដឹកនាំអាមេរិកបានបន្ថែមថា «កម្រិតស្អប់ខ្ពើមគ្នា រវាងលោកប្រធានាធិបតី Putin និងលោកប្រធានាធិបតី Zelenskyy គឺជារឿងធ្ងន់ធ្ងរខ្លាំងណាស់។ វាគឺរឿងមិនល្អសោះឡើយ។ ហើយការស្អប់ខ្ពើម គឺជារឿងអាក្រក់។ ការស្អប់ខ្ពើមបែបនេះ គឺជារឿងមិនល្អសោះ នៅពេលដែលអ្នកកំពុងព្យាយាមដោះស្រាយបញ្ហាអ្វីមួយ ប៉ុន្តែវានឹងទទួលបានលទ្ធផលល្អមិនខាន»។

គួរបញ្ជាក់ថា លោក Trump បានសន្យាថា នឹងបញ្ចប់សង្គ្រាមដែលបានចាប់ផ្តើមជាមួយនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែរយៈពេលជាង ១ឆ្នាំនៃអាណត្តិទី២ របស់លោក ជម្លោះនៅតែបន្តមានដដែល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        204
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        244
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm