ព្រះមហាក្សត្រ Charles និងម្ចាស់ក្សត្រីរបស់ចក្រភពអង់គ្លេស យាងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកតាមការគ្រោងទុក បើទោះបីជាមានបញ្ហាសន្តិសុខនៅអាមេរិកកាលពីសប្តាហ៍មុន

2026/04/28 12:18:44 am        53

 ប្រភពពីព្រះរាជវាំង Buckingham Palace បានឱ្យដឹងថា ព្រះមហាក្សត្រ Charles និងម្ចាស់ក្សត្រី Camilla បានយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកតាមការគ្រោងទុក នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បើទោះបីជាសហរដ្ឋអាមេរិកមានបញ្ហាសន្តិសុខ កាលពីចុងសប្តាហ៍មុនក៏ដោយ ។

សូមរំលឹកជូនថា កាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក Donald Trump បានរៀបចំពិធីជួបជុំសមាគមអ្នកសារព័ត៌មានមួយនៅទីក្រុងវ៉ាស៊ីនតោន ហើយខណៈដែលពិធីកំពុងប្រព្រឹត្តទៅ ខ្មាន់កាំភ្លើងម្នាក់ដែលមានអាវុធ និងកាំបិតជាប់ខ្លួន និងមានបំណងធ្វើឃាតលោក Donald Trump បានសម្រុកចូលក្នុងពិធីនោះ និងបានបាញ់ប្រហារជាច្រើនគ្រាប់ ប៉ុន្តែលោក Donald Trump មានសុវត្ថិភាព ។

 ព្រះរាជវាំង Buckingham Palace បានឱ្យដឹងថា ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ Charles និងម្ចាស់ក្សត្រី Camilla ទៅកាន់សហរដ្ឋអាមេរិក គឺមានបំណងពង្រឹងទំនាក់ទំនងទ្វេភាគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ខណៈដែលប្រទេសមហាអំណាចទាំងពីរមានភាពរកាំរកុះផ្នែកការទូត ។

ក្រុមភ្នាក់ងារសន្តិសុខសម្រាប់ព្រះរាជវង្សចក្រភពអង់គ្លេស បានឱ្យដឹងថា ពួកគេមានកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសេវាកម្មសន្តិសុខសម្ងាត់របស់សហរដ្ឋអាមេរិក ដើម្បីធានាសន្តិសុខថ្វាយព្រះមហាក្សត្រ និងម្ចាស់ក្សត្រី ក្នុងអំឡុងពេលព្រះរាជដំណើរទស្សនកិច្ចនេះ ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        371
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        370
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm