មន្ត្រី៖ អ៊ីរ៉ង់ «រួមគ្នាប្រឆាំងសត្រូវ» ខណៈកំពុងបន្តតានតឹងជាមួយអាមេរិក និងអ៊ីស្រាអែល

2026/04/28 01:18:42 am        46

អ្នកនាំពាក្យនៃគណៈប្រធានសភាអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ «រួបរួមគ្នាប្រឆាំងនឹងសត្រូវ» ក្នុងអំឡុងកំពុងមានភាពតានតឹង ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ នាថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ។

ដូចដែលបានដកស្រង់ដោយសារព័ត៌មាន IRNA លោក Abbas Goudarzi បានអះអាងថា៖ «យើងមិនមានការខ្វែងគំនិតគ្នាឡើយ យើងគឺជាប្រជាជាតិតែមួយ ហើយគោលដៅរបស់យើង គឺតែមួយ។ ការរួបរួមគ្នាតែមួយរបស់យើង គឺហួសពីការបែកបាក់ដែលមានស្រាប់» ។

លោក Goudarzi បានកត់សម្គាល់ទៀតថា តួនាទីរបស់សាធារណជន គឺមានសារៈសំខាន់ ដោយបញ្ជាក់ថា ប្រជាជន «ធ្វើឲ្យទីលានជួបជុំកាន់តែកក្រើក ហើយគាំទ្រក្រុមចរចា និងការទូត»។ លោកបានបន្ថែមថា វត្តមានរបស់ប្រជាជន ក៏អាចមានឥទ្ធិពលលើលទ្ធផលនៃការចរចា ជាមួយសហរដ្ឋអាមេរិកផងដែរ។

ការកត់សម្គាល់របស់លោក Goudarzi បែបនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន បានពន្យារពេលឈប់បាញ់ដែលដំបូងឡើយមានរយៈពេល ២សប្តាហ៍។ កិច្ចព្រមព្រៀងនេះ ដែលត្រូវបានសម្របសម្រួលដោយប៉ាគីស្ថានជាមួយអ៊ីរ៉ង់ បានចាប់ផ្តើមមាននៅថ្ងៃទី៨ ខែមេសា។ លោក Trump បានបញ្ជាក់ថា លោកនឹងពន្យារពេលលើការមានសកម្មភាពបន្ថែមទៀត រហូតដល់ថ្នាក់ដឹកនាំអ៊ីរ៉ង់ អាចបង្ហាញជំហរ «រួមគ្នាតែមួយ» នៅតុចរចា។

បទឈប់បាញ់នេះបានបញ្ឈប់សង្គ្រាមរយៈពេលជាច្រើនសប្តាហ៍ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយត្រូវបានបន្តដោយការវាយប្រហារសងសឹករបស់ទីក្រុងតេអេរ៉ង់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        75
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        108
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm