​អាស៊ានគាំទ្រការអំពាវនាវរបស់ UN ដើម្បីបើកការស៊ើបអង្កេតលើករណីស្លាប់ជនស៊ីវិលនៅអ៊ុយក្រែន

2022/04/08 07:03:56 pm        219

ភ្នំពេញ ៖ អាស៊ានបានចេញសេចក្ដីថ្លែងការណ៍ ៥ ចំណុច ក្នុងនោះក៏មានទាំងការគាំទ្រដល់ការអំពាវនាវរបស់អ គ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីបើកការស៊ើបអង្កេតលើករណីស្លាប់ជនស៊ីវិលនៅអ៊ុយក្រែន រួមទាំងនៅទីក្រុងប៊ូចា ផងដែរ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានចេញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។

សេចក្ដីថ្លែងការណ៍ដែលចេញដោយរដ្ឋមន្ត្រីការបរទេសអាស៊ានដែលមាន ៥ ចំណុចនោះ មានដូចជា៖

១៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយប្រជាជនអ៊ុយក្រែន ដែលមានសេចក្ដីរាយការណ៍ថា មានការសម្លាប់ជនស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រី ការបរទេសអាស៊ានទាំងអស់ ក៏បានចូលរួមកាន់មរណទុក្ខជាមួយក្រុមគ្រួសារសាច់ញាតិ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួននៅក្នុងជម្លោះនៅទីនោះផងដែរ។

២៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន សូមគាំទ្រចំពោះការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យបើកការស៊ើបអង្កេតជុំវិញការចោទប្រកាន់ ពីការប្រព្រឹត្តអំពើសាហាវឃោរឃៅប្រឆាំងជនស៊ីវិលស្លូតត្រង់ ក្នុងនោះរួមមានទាំងនៅទីក្រុងប៊ូចា ដើម្បីបង្ការទប់ស្កាត់កុំឱ្យមានរឿងបែបនេះ កើតឡើងច្រំដែល និងដើម្បីយុត្តិធម៌។

៣៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃច្រកផ្លូវមនុស្សធម៌ ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ ប្រកបដោយសុវត្ថិភាព ទៅកាន់ប្រទេសអ៊ុយក្រែន។

៤៖ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងសហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់ និងបញ្ចៀស ឱ្យបាននូវរាល់ការវាយប្រយុទ្ធគ្នា ហើយខ្នះខ្នែងបិទបញ្ចប់ មិនមែនធ្វើឱ្យជម្លោះកាន់តែរីកធំ និងការបង្ហូរឈាមគ្នានោះទេ។

៥៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានបញ្ជាក់ឡើងវិញពីការអំពាវនាវរបស់ខ្លួន ឱ្យមានបទឈប់បាញ់ជាបន្ទាន់ ហើយបន្តកិច្ចសន្ទនានយោបាយគ្រប់ជ្រុងជ្រោយ ដែលនឹងនាំទៅរកសន្តិភាពជានិរន្តរ៍នៅក្នុ ងប្រទេសអ៊ុយក្រែន៕ ​ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        227
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm