ព្រះវិហារ ៖ មានករណីត្រាក់ទ័រភ្ជួរដីដាំដំឡូងកិនលើមីនតោនបណ្តាលឱ្យផ្ទុះ និងបង្ករបួសធ្ងន់ចំពោះអ្នកបើកបរម្នាក់ ហើយត្រាក់ទ័របានខូចខាតយ៉ាងដំណំ។ នេះបើតាមហ្វេសប៊ុករបស់ឯកឧត្ដម ហេង រតនា អគ្គនាយ កមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ ផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០ ២២។
គ្រោះថ្នាក់នេះកើតឡើងនៅអំឡុងម៉ោងជិត ៣ ទៀបភ្លឺ នៃថ្ងៃទី៨ មេសា នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕
ដោយ៖ គង់ ឌិន



