អ៊ីស្រាអែល៖ ត្រូវការចំណាត់ការ ជុំវិញការបាញ់រ៉ូកែត និងយានដ្រូនរបស់ក្រុមហេសបូឡា

2026/04/28 05:20:58 pm        122

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ ទី ២៧ ខែមេសា បាននិយាយថា គ្រាប់រ៉ូកែត និងយានដ្រូនរបស់ក្រុមហេសបូឡា នៅតែជាការគំរាមកំហែងដ៏សំខាន់ ដែលទាមទារឱ្យមានចំណាត់ការខាងយោធា ខណៈកងទ័ពអ៊ីស្រាអែលបានពង្រីកការវាយប្រហារលើប្រទេសលីបង់ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។

ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយថា ការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែល-ក្រុមហេសបូឡា ហើយអ្នកទាំងឡាយដែលបានអូសទាញប្រទេសលីបង់ឲ្យធ្លាក់ចូលក្នុងសង្គ្រាមនោះគឺជាអ្នកប្រព្រឹត្តអំពើ «ក្បត់ជាតិ» ជាការនិយាយវាយប្រហារទៅលើក្រុមគាំទ្រដោយអ៊ីរ៉ង់ ដែលបានអះអាងពីការវាយប្រហារជាច្រើនលើកទៅលើគោលដៅអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃចន្ទ។

លោក Naim Qassem ប្រមុខក្រុមហេសបូឡា បានហៅការចរចាដោយផ្ទាល់រវាងប្រទេសទាំងពីរថាជា «អំពើបាប» ខណៈ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានថា ការបដិសេធការចរចារបស់ក្រុមនេះ នឹងនាំមកនូវផលវិបាកដ៏មហន្តរាយសម្រាប់ប្រទេសលីបង់។ ឯកអគ្គរដ្ឋទូតរបស់ប្រទេសលីបង់ និងអ៊ីស្រាអែល ប្រចាំសហរដ្ឋអាមេរិក បានជួបគ្នាពីរលើកនៅទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាជំនួបលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ សម្រាប់កិច្ចពិភាក្សាដែលក្រុមហេសបូឡា បានច្រានចោលយ៉ាងដាច់ខាត។ បន្ទាប់ពីកិច្ចចរចាលើកដំបូង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសពីបទឈប់បាញ់រយៈពេល ១០ថ្ងៃ ដែលបានចាប់ផ្តើមនៅថ្ងៃទី១៧ ខែមេសា ហើយបានប្រកាសពីការបន្តរយៈពេលបីសប្តាហ៍ទៀតបន្ទាប់ពីជុំទីពីរ។

លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «នៅតែមានការគំរាមកំហែងពីក្រុមហេសបូឡា ដោយបានប្រើប្រាស់គ្រាប់រ៉ូកែត១២២មីលីម៉ែត្រ និងយានដ្រូន។ នេះទាមទារឲ្យមានការរួមបញ្ចូលគ្នារវាងសកម្មភាពប្រតិបត្តិការ និងបច្ចេកវិទ្យា»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        75
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        108
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm