មនុស្សច្រើននាក់បានស្លាប់ និងរងរបួស ក្នុងឧបទ្ទវហេតុរថភ្លើងនៅប្រទេសឥណ្ឌូនេស៊ី ខណៈការជួយសង្គ្រោះនៅបន្ត

2026/04/28 05:27:55 pm        116

⁠មនុស្សយ៉ាងហោចណាស់១៤នាក់បានស្លាប់ និងជាង៨០នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នារវាងរថភ្លើងពីរគ្រឿងនៅជិតរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និងមានរបាយការណ៍ថា អ្នកដំណើរនៅជាប់ខ្លួនក្នុងគំនរបាក់បែក ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅបន្ត។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនរថភ្លើងដឹកជញ្ជូនអ្នកដំណើរ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា គ្រោះថ្នាក់កាលពីយប់ថ្ងៃច័ន្ទ បានកើតឡើងនៅស្ថានីយ៍រថភ្លើងទីក្រុង Bekasi ដែលនៅជិតគ្នាជាមួយទីក្រុងហ្សាកាតា រវាងខ្សែរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកជញ្ជូនផ្លូវឆ្ងាយមួយគ្រឿងផ្សេងទៀត។

បុគ្គលិកសង្គ្រោះបន្ទាន់ នៅតែធ្វើការយ៉ាងសកម្មនៅកន្លែងកើតហេតុនៅព្រឹកថ្ងៃអង្គារនេះ ដោយមន្ត្រីម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា មនុស្សមួយចំនួននៅតែជាប់ខ្លួនក្នុងគំនរបាក់បែកនៃរថភ្លើង។

លោក Mohammad Syafii ប្រធានទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះជាតិរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា បច្ចុប្បន្នមានជនរងគ្រោះស្លាប់១៤នាក់ ហើយដំណើរការជម្លៀសនិងសង្គ្រោះ នៅបន្ត ដូច្នេះចំនួនពិតប្រាកដនៃជនរងគ្រោះនៅមិនទាន់បានកំណត់ច្បាស់នៅឡើយ។

លោក Syafii បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះអ្នកដែលនៅជាប់ខ្លួននៅក្នុងគំនរបាក់បែក មានភាពស្មុគស្មាញដោយសារតែទីតាំងហើយក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការ ខណៈមានការខូចខាតធ្ងន់ធ្ងរដល់ទូរថភ្លើង។ លោក Syafii និយាយថា បុគ្គលិកសង្គ្រោះបានកាត់ចេញកម្ទេចកម្ទីបាក់បែក និងនាំអ្នកដែលជាប់ខ្លួននៅក្នុងទូរថភ្លើងចេញ នេះបើយោងតាមគេហទំព័រ Kompas.com។

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm       
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm