កម្ពុជាកំពុងលើកកម្ពស់ការផ្តល់ឥណទានសម្រាប់ការវិនិយោគបៃតង មិនប៉ះពាល់ដល់បរិស្ថាន

2026/04/28 05:59:46 pm        87

កម្ពុជាបាននិងកំពុងបង្កើនការយល់ពីគោលបំណង វិសាលភាព និងសកម្មភាពសេដ្ឋកិច្ចបៃតង ជាពិសេសការផ្តល់ឥណទាន សម្រាប់គម្រោងវិនិយោគបៃតង និងការធានាដល់ប្រតិបតិបត្តិការដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីជំរុញការវិនិយោគប្រកបដោយ ចីរភាព។

លោកស្រី Elvira Morella នាយិកាគ្រប់គ្រងផ្នែកសេដ្ឋកិច្ច និងប្រឹក្សាយោបល់ នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) លើក ឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារនៅកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ម្សិលមិញនេះថា ជុំវិញគម្រោងអភិវឌ្ឍន៍បៃតងនេះ ឃើញថា កម្ពុជាបាននិងកំពុងរឹតបន្តឹងដូចជា ការណែនាំ មានកំណត់លើអ្វីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា "បៃតង" និង "ប្រកបដោយចីរភាព"។ បញ្ហានេះ ប្រទេសនៅក្នុងពិភពលោក បាននិងកំពុងគិតគូ និងជំរុញគម្រោងវិនិយោគប្រកបដោយចីភាព ក្នុងនោះសម្រាប់កម្ពុជា, ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុនេះពិតជាមាន សារៈសំខាន់ណាស់ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដើម្បីជំរុញធានាដល់ភាពធន់នៅក្នុងសេដ្ឋកិច្ច។ 

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា លើកឡើងថា ជុំវិញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ការផ្តល់ឥណទាន បៃតង និងការផ្តល់ឥណទានប្រកបដោយចីរភាព នេះគឺជានិន្នាការពិភពលោក ដែលបាននិងកំពុងគិតគូជុំវិញគម្រោងអភិវឌ្ឍន៍បៃតង នេះ ក្នុងនោះសម្រាប់កម្ពុជាក៏បាននិងកំពុងបន្តគិតគូរអំពីការអភិឌ្ឍបៃតងនេះដែរ ហើយនេះក៏ជាឱកាសដើម្បីឱ្យវិស័យធនាគារ ក៏ដូច ភាគីពាក់ព័ន្ធទាំងអស់ បង្កើននូវប្រតិបត្តិការរបស់ខ្លួន ក៏ដូចជាការផ្តល់ឥណទាននៃសេវានានាប្រកបដោយចីរភាព។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងថា សម្រាប់ការដាក់ចេញប្រព័ន្ធវដ្តករសាស្ត្រ ហិរញ្ញវត្ថុប្រកបដោយចីរភាពនេះ ក្នុងដំណាក់កាលដំបូងនេះ គឺសម្រាប់ប្រើប្រាស់ក្នុងវិស័យធនាគារ ប៉ុន្ដែមិនមែនមានន័យថា វិស័យ ផ្សេងទៀតមិនមានសិទ្ធិប្រើប្រាស់ប្រព័ន្ធវដ្តករសាស្ត្រនេះ ក្នុងការទទួលបានមូលនិធិ ឬការវិនិយោគបៃតងនោះទេ។ ផ្ទុយទៅវិញ ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឈានទៅសម្រេចបាននូវគោលដៅរួមទទួលយកប្រព័ន្ធវដ្តករ សាស្ត្រនេះទៅប្រើប្រាស់ ដើម្បីក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តធ្វើបច្ចុប្បន្នកម្ម និងពង្រីកវិសាលភាពដល់ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និងសិក្សាបញ្ចូលវិស័យ ដទៃទៀត ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុនៅដំណាក់កាលទី២ អាចអនុវត្តបាន កាន់តែទូលំទូលាយ៕អត្ថបទ៖ សុន រ៉ាឌី,

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        174
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        151
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm