ពានសម្ដេចតេជោ ហ៊ុន សែន នឹងរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ១ក្រុមថ្ងៃពុធនេះ ខណៈ​បឹងកេត​ ត្រូវជួបព្រះខ័នរាជ

2026/04/28 07:40:20 pm        261

ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់​ជាតិ​) ​ឆ្នាំ២០២៥/២៦ នឹងត្រូវរកឃើញបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រ ១ក្រុម នាថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២៦នេះ រវាងក្រុមវិសាខា និងក្រុម ISI ដង្កោសែនជ័យ ស្របពេលក្រុមបឹងកេត នឹង​ត្រូវ​ជួប​ក្រុម​ព្រះខ័ន​រាជស្វាយរៀង ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៅ​ពហុ​កីឡ​ដ្ឋានជា​តិ​(អូឡាំពិក)។

ជុំវិញ​ជំនួបដ៏សំខាន់នាថ្ងៃពុធសប្ដាហ៍នេះ ក្រុមដំរី​ជ័យ ​ISI​ ដង្កោ​សែន​ជ័យ ​នឹង​ត្រូវ​ជួប​ក្រុម​ភ្ញៀវ​វិសាខា ​ក្នុងជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីរងបរាជ័យ ៣-០ ក្រៅដី កាលពី​ជើង​ទី​១​។ បច្ចុប្បន្នវិសាខា កំពុងមានប្រៀប តែ ISI ថា លទ្ធផលជើងទី១ ពុំទាន់អាច​សម្រេច​ជោ​គ​វាសនា​ក្រុម​ឡើងវគ្គបន្ដឡើយ ។ ដូច្នេះចាំមើលជំនួបកាត់សេចក្ដីស្អែកនេះ តើក្រុមលោក ទុំ សារាយ អាចវាយបកឈ្នះវិសាខា វិញដែលឬទេ? ដ្បិតពួកគេត្រូវការលើសពី ៣គ្រាប់ ដើម្បីរារាំងដំណើរឡើងវគ្គផ្ដាច់ព្រ័ត្ររបស់វិសាខា។

ក្រឡេកទៅជំនួបរវាងបឹងកេត និងព្រះខ័នរាជស្វាយរៀងវិញ ដំបូងឡើយក្រុមទាំងពីរ ត្រូវជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ ដំណាលគ្នានឹង ១ប្រកួតទៀតដែរ តែដោយសារព្រះខ័នរាជស្វាយរៀង ជាប់ភារកិច្ចប្រកួតបញ្ចប់ពូលB នៃជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ នៅប្រទេសវៀតណាម ភាគីពាក់ព័ន្ធក៏សម្រេចលើកពេល មកប្រកួតជើងទី១ នៅថ្ងៃទី២៩ ខែមេសាវិញ និងជើងទី២ ពន្យារពេលទៅប្រកួត រហូតដល់ថ្ងៃទី២០ ខែឧសភាខាងមុខ។ នេះគឺជាជំនួបដ៏ជក់ចិត្ត ដែលអ្នកគាំទ្រជាច្រើន កំពុងទន្ទឹងរង់ចាំទស្សនា។

គួរដឹងថា ប្រសិនបើគ្មានការប្រែប្រួលទេនោះ បន្ទាប់ពីរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ជំនួបកាត់សេចក្ដីស្វែងរកជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦៕អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm