ទូតកម្ពុជានៅកូរ៉េ ប្ដេជ្ញាសហការជាមួយវិស័យពាក់ព័ន្ធកូរ៉េ ពង្រឹងវិស័យថាមពលស្អាត បច្ចេកវិទ្យាបៃតង និងធនធានមនុស្ស

2026/04/28 09:04:03 pm        148

ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយវិស័យពាក់ព័ន្ធ របស់សាធារណរដ្ឋកូរ៉េ ដោយផ្តោតលើវិស័យអាទិភាព មានថាមពលស្អាត បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍធនធានមនុស្ស ។

ក្នុងឱកាសចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល សមត្ថភាពសម្រាប់មន្ត្រីរាជការកម្ពុជា ស្តីពីបច្ចេកវិទ្យាថ្មីៗ និងការរៀបចំគោលនយោបាយសម្រាប់វិស័យ e-mobility នៅកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត មានប្រសាសន៍ថា ការអភិវឌ្ឍវិស័យ e-mobility មិនត្រឹមតែជាជំហានសំខាន់ សម្រាប់ការកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចស្នូលក្នុងការបំលែងសេដ្ឋកិច្ចកម្ពុជា ទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល ។

ឯកឧត្តម ឃួន ផុនរតនៈ ក៏បានលើកឡើងពីសារៈសំខាន់ នៃការសហប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយសាធារណរដ្ឋកូរ៉េ ក្នុងការផ្ទេរបច្ចេកវិទ្យា ការចែករំលែកបទពិសោធន៍ និងការកសាងនូវធនធានមនុស្ស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងមានភាពប្រកួតប្រជែង ។

ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតលើវិស័យអាទិភាពដូចជា ថាមពលស្អាត បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍធនធានមនុស្ស ដោយការខិតខំប្រឹងប្រែងទាំងនេះ គឺស្របតាមទិសដៅនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យអភិវឌ្ឍប្រកបដោយចីរភាព ការកាត់បន្ថយការបំពុល និងការលើកកម្ពស់គុណភាព ក៏ដូចជាសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងរយៈពេលវែង ។

គួរបញ្ជាក់ថា កម្មវិធីនេះរៀបចំដោយទីភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិកូរ៉េ (KOICA) និងវិទ្យាស្ថានជាតិបច្ចេកវិទ្យាបៃតង (NIGT) ក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ហើយកម្មវិធីនេះ ជាផ្នែកមួយនៃគម្រោងដៃគូអភិវឌ្ឍផ្លូវការ (ODA) របស់ KOICA ដែលមានគោលបំណងគាំទ្រកម្ពុជាក្នុងការកសាង និងបង្កើនសមត្ថភាពគោល នយោបាយជាតិ ព្រមទាំងបង្កើតមូលដ្ឋា នស្ថាប័នរឹងមាំ សម្រាប់ការគ្រប់គ្រងថ្មយានយន្តអគ្គិសនី (EV) ចាប់ពីដំណាក់កាលផលិត ការប្រើប្រាស់ ការប្រមូល ការកែច្នៃ និងការប្រើប្រាស់ឡើងវិញ ។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្ត្រីជំនាញកម្ពុជា ក្នុងនោះមានមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ដែលជាស្ថាប័នស្នូលក្នុងការជំរុញអភិវឌ្ឍវិស័យដឹកជញ្ជូនបៃតងនៅកម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm