ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា

2026/04/28 09:45:49 pm        221

ប្រជាពលរដ្ឋខ្មែរ បាន​បន្ត​បង្ហាញ​ការ​គាំទ្រ​លើ​កិច្ចខិ​តខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បន្ត​បោស​សម្អាត Online Scams ចេញពីកម្ពុជា ដើម្បីស្ដារមុខមាត់ប្រទេសឡើងវិញ និងជា​ការ​បញ្ជាក់​ថា​ កម្ពុជាពុំមែនជាទីសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជននោះឡើយ។

ក្នុងមួយរយៈពេលក្រោយមកនេះ កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស បាន​បន្ថែម​ល្បឿន​កាន់​តែខ្លាំង ក្នុងការបោសសម្អាត ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ​ស្រប​តាមបទបញ្ជាម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏​ដូច​ជា​អនុវត្ត​អនុ​ក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា លើការត្រួត​ពិនិត្យ​ការ​ស្នាក់​នៅ​ប្រមូល​ផ្តុំ​របស់​ជន​បរទេស​ទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីច្បាប់ប្រឆាំងនឹង Online Scams បានចូលជាធរមានរួចមក កម្លាំងអាជ្ញាធរ ក៏បាន​ចាប់​អនុវត្ត​យ៉ាង​ពេញលេញ ដោយក្នុងនោះមានជនបរទេស និងម្ចាស់ទីតាំង​ផ្តល់​ការ​ស្នាក់​នៅ​ដោយ​ខុស​ច្បាប់​ឲ្យជនបរទេសមួយចំនួន ក៏ត្រូវទទួលរងនូវការអនុវត្តទោសទណ្ឌច្បាប់ និងអនុវត្ត​ទណ្ឌ​កម្ម​ពិន័យ​ជាទឹកប្រាក់ជាច្រើនបន្តបន្ទាប់ហើយផងដែរ។

ពលរដ្ឋសម្តែងការគាំទ្រលើយុទ្ធនាការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ នឹង​សង្ឃឹម​មុត​មាំថា ច្បាប់ប្រឆាំង Online scams នៅកម្ពុជា នឹងអាចធ្វើឲ្យក្រុម​ឧក្រិដ្ឋជន​ជា​ជន​បរទេស​ទាំង​ឡាយ ក្លោកខ្លាច និងឈប់ជ្រើសរើសកម្ពុជា ជាទីសម្រាប់ចូលមកជ្រកកោន ដើម្បី​ប្រព្រឹត្តិ​បទ​ល្មើសឧក្រិដ្ឋនានាបន្តទៅមុខទៀត។

លោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់កាលពីពេលថ្មីៗថា ក្នុង​យុទ្ធនាការ​រឹត​បន្តឹង​ការ​អនុវត្តខ្លឹមសារនៃអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទី​តាំង​រស់​នៅ​ប្រមូល​ផ្ដុំ សមត្ថកិច្ចបានចាត់វិធានការផាកពិន័យយ៉ាងតឹងរឹងលើម្ចាស់ទីតាំង និងបុគ្គល​ល្មើស​ច្បាប់​មួយ​ចំនួន ដោយទទួលបានទឹកប្រាក់សរុបចំនួន១.៧៤៤.០០០.០០០រៀល៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        39
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm