លោក Zelenskyy ថ្កោលទោស​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​លើ​ស្ថានីយ​រថភ្លើង​បណ្ដាលឲ្យមនុស្ស​ ៥០នាក់ស្លាប់

2022/04/09 10:34:54 am        2.6 K

​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​លើ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង Kramatorsk បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៥០​នាក់​ស្លាប់​ក្នុង​នោះ​មាន​កុមារ ៥​នាក់​។

​លោក​បាន​និយាយ​ថា​ នេះ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ​ផ្សេងទៀត​ដែល​ប្រព្រឹត្ត​ដោយ​រុស្ស៊ី​។ អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នឹង​ត្រូវ​នាំ​យក​មក​កាត់ទោស​។ លោក និង​មេដឹកនាំ​ផ្សេងទៀត​បាន​ចោទប្រកាន់​យោធា​រុស្ស៊ី​ថា ​មាន​ចេតនា​វាយប្រហារ​ស្ថានីយ​រថភ្លើង​។ ប៉ុន្តែ​រុស្ស៊ី​បាន​ដាក់​កំហុស​លើ​អ៊ុយ​ក្រែ​ន​ដោយ​និយាយ​ថា ​កងកម្លាំង​របស់​ខ្លួន​មិនបាន​ប្រើប្រាស់​ប្រភេទ​មី​ស៊ី​ល ​ដែល​បាន​វាយប្រហារ​លើ​ស្ថានីយ​នេះ​នោះ​ទេ​។​ ​ប្រធានាធិបតី​លោក Zelenskyy បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ឲ្យ​កាន់​តែ​ខ្លាំង​លើ​ប្រទេសរុស្ស៊ី ​ដោយ​លោក​បាន​និយាយ​ថា ​ភាព​ទន់ភ្លន់​ដែល​ប្រទេស​មួយ​ចំនួន​កំពុង​ធ្វើ​ដាក់​ប្រទេស​រុស្ស៊ី​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ។

លោក​បាន​អង្វរ​ឲ្យ​ផ្តល់​អាវុធ​បន្ថែម​ទៀតដើម្បី​ផ្គត់ផ្គង់​ដល់​កងកម្លាំង​អ៊ុយ​ក្រែ​ន​។​ ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​បាន​សម្លាប់​មនុស្ស​ជាង ៥០​នាក់ និង​របួស​ជាង​ ១០០​នាក់​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង Kramatorsk ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ជម្លៀស​ជន​ស៊ីវិល​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1015
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        509
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        241

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm