ព្រះសង្ឃ និងពលរដ្ឋត្រេកអរ បន្ទាប់​ពីទទួល​ដំណឹង​អំពី​ព្រះរាជ​សុខ​ភាព​ព្រះ​មហា​ក្សត្រ​កាន់​តែ​ល្អ​ប្រសើរ​

2026/04/28 09:58:42 pm        329

ព្រះសង្ឃ និងប្រជាពលរដ្ឋ បានសម្ដែងអារម្មណ៍ត្រេកអរ និងថ្វាយព្រះពរ ព្រះមហាក្សត្រ ក្រោយ​ពី​ទទួល​ដំណឹង ពីព្រះរាជសុខភាព របស់ព្រះអង្គ ដែលកំពុងគង់ប្រថាប់ព្យាបាលព្រះរោគ នៅ​ប្រទេស​ចិន មានស្ថានភាពល្អប្រសើរ។

ព្រះគ្រូសូត្រស្ដាំ គង់នៅ វត្តពិភទ្ទរង្សី ចិនដំដែក និង ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មាន​សង្ឃ​ដីកា និងបានប្រាប់ BTV នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះថា ព្រះអង្គ មានព្រះទ័យ​រីក​រាយ ​នៅពេលដែលទទួលដំណឹងថា ព្រះរាជសុខភាពរបស់ ព្រះករុណា ព្រះបាទ សម្ដេច​ព្រះ​បរម​នា​ថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានស្ថានភាពល្អប្រសើរ។ ព្រះ​សង្ឃ និងពលរដ្ឋ ថា បើទោះបីព្រះករុណា មិនទាន់អាចយាងនិវត្តន៍មកមាតុប្រទេសវិញ ក៏​ពិត​មែន ​ប៉ុន្ដែការវិវឌ្ឍន៍ ស្ថានភាពព្រះរាជសុខភាពល្អប្រសើរនេះ គឺជាដំណឹងដ៏រីករាយ របស់​ប្រជា​ពលរដ្ឋខ្មែរនៅទូទាំងប្រទេស។

សូមជម្រាបជូនថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ទី​២៧ ​ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា បន្ទាប់ពីគង់ប្រថាប់ ក្នុងមន្ទីរពេទ្យ នៅរដ្ឋធានីប៉េកាំង ប្រទេស​ចិន រយៈពេល ១សប្ដាហ៍កន្លងមកនេះ ស្ថានភាពព្រះរាជសុខភាព របស់ព្រះករុណា ព្រះ​មហាក្សត្រ បានល្អប្រសើរបន្តិចជាងមុន។ ហើយក្រុមគ្រូពេទ្យជំនាញរបស់ប្រទេសចិន កំពុងបន្ត ថ្វាយ​ការ​តាមដានព្រះរាជសុខភាព យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។ តាមក្រសួង​ព្រះ​បរម​រាជ​វាំង ​ព្រះករុណា ព្រះមហាក្សត្រ ទ្រង់ត្រូវបន្តគង់ប្រថាប់ តាមដានព្រះរាជសុខភាព ក្នុងមន្ទីរពេទ្យ នៅ​ប្រទេសចិនមួយរយៈទៀត រហូតដល់ព្រះរាជសុខភាព ព្រះអង្គល្អឡើងវិញ៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm