ក្រុមហ៊ុនទេសចរណ៍រំពឹងថា Visa Free នឹងទាក់ទាញទេសចរចិនច្រើនមកទស្សនាកម្ពុជា

2026/04/28 10:07:42 pm        317

ក្រុមហ៊ុនទេសចរណ៍កម្ពុជា និងចិន បាន​សម្តែង​ការ​អបអរ​សាទរ​ពេញ​ចិត្ត​ខ្លាំង​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការ Visa Free ជូនដល់ប្រជាជនចិន​ទាំង​អស់ ​ចាប់ពីខែមិថុនា រហូតដល់ខែតុលា ឆ្នាំ២០២៦ ដែលរំពឹងថា Visa Free នឹងទាក់​ទាញ​ចំណាប់​អារម្មណ៍ទេសចរចិនឱ្យងាកមកទស្សនាកម្ពុជាកាន់តែច្រើន។

ក្រុមហ៊ុនទេសចរណ៍មកពីប្រទេសចិន និងកម្ពុជា  បានប្រាប់BTV នៅថ្ងៃទី២៨ ខែមេសា នេះថា ការផ្តល់ទិដ្ឋាការ Visa Free របស់កម្ពុជា ជូនប្រជាជនចិន នៅក្នុងរដូវទេសចរណ៍បៃតង នឹង​អាច​ទាក់​ចិត្ត​ទេសចរចិនកាន់តែច្រើនឱ្យមកទស្សនាកម្ពុជា ខណៈនៅក្នុងរយៈពេលនេះ ជាពេល​វិសមកាល​របស់សិស្សានុសិស្សនៅប្រទេសចិន។ ប្រជាជនចិន ជាប្រជាជនចូលចិត្តនាំកូនចៅ ឪពុក​មា្តយចាស់ៗចូលនិវត្តដើរកម្សាន្តសិក្សាស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ ពិសេស​តំបន់​ទេសចរណ៍​វប្បធម៌​ប្រាសាទអង្គរវត្ត និងទស្សនាទន្លេ ភ្នំ ឆ្នេរសមុទ្រស្អាតៗ និងរឿង​រ៉ាវ​និទាន​នានា​។

លោកស្រី ជាវ ហុងយូ អ្នកជំនាញទេសចរណ៍មកពីប្រទេសចិន បានបញ្ជាក់ថា ភ្ញៀវទេសចរចិន ជា​ភ្ញៀវចូលចិត្តគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងចូល​ចិត្ត​ធ្វើអី្វ​ៗ​បែប​លឿន​ៗ ហើយពីមួយឆ្នាំទៅមួយឆ្នាំ ទេសចរចិន ចេញដើរកម្សាន្ត​ទៅ​ក្រៅប្រ​ទេស​ជុំវិញ​ពិភ​ព​លោក​មាន​ប្រមាណពី១២៥លានទៅ១៧៥លាននាក់ ហើយនៅក្នុង​អំឡុង​ពេល​មាន​វិបត្តិ​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា បានធ្វើឲ្យទេសចរចិននានា ងាកមករកការដើរកម្សាន្តនៅតំបន់អាស៊ីអាគ្នេយ៍ ហើយ​រំពឹងថា កម្ពុជានឹងទាក់ទាញទេសចរចិនមកទស្សនាច្រើន នៅក្នុងរដូ​វទេសចរណ៍​បៃត​ង​នេះ។​

ឯកឧត្តម ហួត រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការផ្តល់​ការ​លើក​លែង​ទិដ្ឋាការ ​សម្រាប់ការទាក់ទាញទេសចរចិនមកទស្សនាកម្ពុជា ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ​២០២៦​នេះ គឺជាកាអនុវត្តសាកល្បង ហើយបើគោលការណ៍នេះអនុវត្តជោគជ័យ រាជ​រដ្ឋាភិបាល​អាចនឹ​ងប​ន្តពង្រីកផ្តល់ការលើកលែងទិដ្ឋាការបន្ថែមទៀតទៅដល់ប្រទេសចិន និងប្រទេស​ផ្សេង​ៗ​ទៀត​ផង​ដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា សម្រាប់ការអនុវត្តសាក​ល្បង​ផ្តល់​ការ​លើក​លែង​ទិដ្ឋាការដ​ល់ប្រជាជនចិនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា គឺទេសចរចិនអាចមកស្នាក់​នៅ​បាន​ចំនួន​១៤​ថ្ងៃ នៅក្នុងអំឡុងពេលនៃរដូវកាលបៃតងនៅកម្ពុជា ដោយប្រជាជនចិន​ទាំង​អស់​គ្រាន់​តែ​កាន់​លិខិត​ឆ្លង​ដែនសញ្ជាតិចិន ធ្វើដំណើរផ្ទាល់ពីប្រទេសចិន ឬ ពីប្រទេសដទៃផ្សេងទៀត មក​កម្ពុជា ដោយពុំមានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃអ្វីឡើយ គឺគ្រាន់​តែ​តម្រូវ​ឱ្យ​បំពេញ​ត្រឹម​តែ E-arrival card ប៉ុណ្ណោះ៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        199
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm