ក្រសួងការងារ បានដោះស្រាយបញ្ចប់ និងផ្តល់អត្ថ​ប្រយោជន៍​តាម​គោល​ការ​ច្បាប់​ជូន​បង​ប្អូន​កម្មករ​នៃ​រោងចក្រអិមអិលយ៉ាងលឿនរហ័ស

2026/04/28 10:35:49 pm        360

(បន្ទាយមានជ័យ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២៦ បានដោះស្រាយបញ្ចប់យ៉ាងលឿនរហ័សនូវការទាមទាររបស់បងប្អូនកម្មករនិយោជិត នៃ​ក្រុមហ៊ុន អិមអិល ដែលមានអាសយដ្ឋានស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យដោយកម្មករនិងនិយោជិតឯកភាពចំនួន ៨ ចំណុច។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកឱ្យដឹងថា “ក្រោយទទួលបានដំណឹងពីការទាមទារភ្លាម មន្រ្តីជំនាញរបស់ក្រសួង និង​អាជ្ញាធរ​មូល​ដ្ឋាន បានចុះដោះស្រាយ​បញ្ចប់​ភ្លាម​ៗផ្តល់​អាទិភាព​ដល់​អត្ថ​ប្រយោជន៍​របស់​បង​ប្អូន​កម្មករ​ដែល​ស្របច្បាប់ និងការគោរពច្បាប់របស់និយោជក”។

យោងតាមលទ្ធផលនៃការដោះស្រាយដែលឯកភាពគ្នា ការបើកប្រាក់ឈ្នួល និងប្រាក់​បំណាច់​ផ្សេង​ៗ​នឹងត្រូវធ្វើឡើងចំនួន២លើកគឺលើកទី១ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ និងលើកទី២ យ៉ាង​យូរ​ត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ហើយដោយ​ឡែក​ចំពោះ​កម្មការិនី​ដែល​មាន​ផ្ទៃ​ពោះ​ចាប់​ពី​៣​ខែ​ឡើងចំនួន ៩នាក់នឹងនៅតែប​ន្ត​ទទួល​បាន​អត្ថ​ប្រយោជន៍​រហូត​ដល់​ថ្ងៃ​សម្រាល​ដោយ​ក្រុម​ហ៊ុនជាអ្នកបង់ ប.ស.ស. ជំនួស។

សូមបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននៃការទាមទារ​របស់បង​ប្អូន​កម្មករ​និយោជិត​នៃ​រោង​ចក្រ​អិម​អិលភ្លាម ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាត់ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួង រួមជាមួយក្រុមអន្តរាគមន៍ និងមន្ទីរ​ការងារ​ខេត្ត​បន្ទាយ​មានជ័យដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដោះ​ស្រាយ​ភ្លាម​ៗ​ដោយ​មិន​បង្អង់​ឡើយ។

ជាមួយនឹងយន្តការដោះស្រាយបញ្ចប់ដ៏លឿនរហ័ស និងមានប្រសិទ្ធភាពរបស់ក្រសួងការងារនេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានអំពាវ​នាវ​ឱ្យ​បង​ប្អូន​កម្មករ​និយោជិត​ទាំង​អស់​ដែល​មាន​បំណងចង់ស្វែងរកការងារធ្វើ សូមទាក់ទងមន្ទីរការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​បន្ទាយ​មាន​ជ័យ ឬប្រព័ន្ធHotline១២៩៧ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបប្រមាណ ៩​ម៉ឺន​កន្លែងដែលកំពុងមានតម្រូវការកម្លាំងពលកម្ម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        183
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm