លោក Rubio៖ អ៊ីស្រាអែលមិនគួរមានតំបន់ទ្រនាប់អចិន្ត្រៃយ៍នៅក្នុងប្រទេសលីបង់ទេ

2026/04/28 10:54:51 pm        219

អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា អ៊ីស្រាអែលមិនគួរមានតំបន់ទ្រនាប់អចិន្ត្រៃយ៍នោះឡើយ នៅក្នុងប្រទេសលីបង់ ប៉ុន្តែបានបន្ថែមថា កងទ័ពលីបង់ ត្រូវរំសាយអាវុធពីក្រុមដែលគាំទ្រដោយអ៊ីរ៉ង់។

រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បាននិយាយថា៖ «អ៊ីស្រាអែលមិនមានការទាមទារទឹកដីនោះទេ នៅប្រទេសលីបង់។ មិនមានផ្នែកខ្លះនៃប្រទេសលីបង់ដែលអ៊ីស្រាអែលអះអាងថា ជារបស់ពួកគេឡើយ។ បញ្ហាដែលអ៊ីស្រាអែលមាន មិនមែនជាមួយប្រទេសលីបង់ទេ។ វាគឺជាមួយក្រុមហេសបូឡា នៅខាងក្នុងប្រទេសលីបង់»។

លោក Rubio បាននិយាយ បន្ទាប់ពីមានការចរចា ២ជុំ រវាងលីបង់ និងអ៊ីស្រាអែល ដែលបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន ក្នុងកម្រិតឯកអគ្គរដ្ឋទូត។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចូលរួមជុំចុងក្រោយបំផុត ដែលបានរៀបចំឡើងកាលពីសប្តាហ៍មុន នៅសេតវិមាន។

លោក Rubio បានបញ្ជាក់ថា កិច្ចចរចានេះ «ទទួលបានជោគជ័យយ៉ាងខ្លាំង» ប៉ុន្តែមិនបាននិយាយឲ្យបានច្បាស់លាស់ថា តើទីក្រុងបេរូត នឹងចូលរួមកិច្ចព្រមព្រៀង Abraham Accords នាពេលអនាគតដ៏ខ្លីខាងមុខនេះដែរ ឬយ៉ាងណា។ លោកគ្រាន់តែប្រាប់ថា៖ «ខ្ញុំចង់មានន័យថា ជាក់ស្តែង វានឹងមានជោគជ័យខ្លាំង ប៉ុន្តែយើងមិនទាន់ដល់ចំណុចនោះទេ»។

នៅពេលត្រូវបានសួរថា តើអ៊ីស្រាអែលគួរតែមានតំបន់ទ្រានប់មួយ នៅខាងក្នុងប្រទេសលីបង់ ដោយគ្មានកំណត់ដែរ ឬទេ លោក Rubio បានឆ្លើយថា «ទេ»។ លោកបានបន្ថែមថា៖ «ខ្ញុំគិតថា ប្រសិនបើអ្នកសួរជនជាតិអ៊ីស្រាអែល ពួកគេនឹងប្រាប់អ្នកថា លទ្ធផលដ៏ល្អឥតខ្ចោះ គឺរដ្ឋាភិបាលលីបង់ដ៏រឹងមាំមួយដែលមានកងកម្លាំងប្រដាប់អាវុធលីបង់ដ៏រឹងមាំ ដែលអាចរុះរើក្រុមហេសបូឡា ដើម្បីទប់ស្កាត់ពួកគេកុំឲ្យធ្វើការវាយប្រហារទាំងនេះ និងទីបំផុត ដើម្បីធានាថា ពួកគេលែងជាអង្គភាពយោធាទៀតហើយ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        216
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        257
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        236

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm