សង្គ្រាមអ៊ីរ៉ង់ប៉ះពាល់សេដ្ឋកិច្ចឈូងសមុទ្រ ខណៈប្លុក GCC ឆ្ពោះទៅរកវិបត្តិដ៏ធ្ងន់ធ្ងរបំផុត

2026/04/28 11:01:40 pm        193

សេដ្ឋកិច្ចឈូងសមុទ្រ កំពុងធ្លាក់ចូលទៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរបំផុត គិតចាប់តាំងពីសម័យកាលមានជំងឺរាតត្បាត ដែលជំរុញដោយផលប៉ះពាល់នៃសង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ដែលបានធ្វើឲ្យរង្គោះរង្គើច្រករបៀងថាមពលសំខាន់ៗរបស់តំបន់នេះ។

ដូចដែលបានរាយការណ៍ដោយសារព័តមាន Reuters រដ្ឋជាសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ត្រូវបានគេរំពឹងថា នឹងមានកំណើនធ្លាក់ចុះ នៅឆ្នាំ២០២៦ ខណៈដែលផលប៉ះពាល់ពីជម្លោះ បានជះឥទ្ធិពលដល់វិស័យថាមពល ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្នុងតំបន់។

តម្លៃប្រេងហក់ឡើងដែលបណ្តាលមកពីការរំខានដល់ការផ្គត់ផ្គង់ បានបង្កឲ្យមានផលប៉ះពាល់ភ្លាមៗ ដែលស្រដៀងនឹងវិបត្តិថាមពលនៃទសវត្សរ៍ឆ្នាំ១៩៧០។ នៅក្នុងការស្ទង់មតិ ចំពោះអ្នកជំនាញសេដ្ឋកិច្ចដែលបានធ្វើឡើង រវាងថ្ងៃទី ៨-២៤ ខែមេសា ឆ្នាំ២០២៦ ការព្យាករកំណើន ត្រូវបានកែសម្រួលទៅជាកម្រិតធ្លាក់ចុះយ៉ាងខ្លាំង ដោយប្រទេសជាច្រើនបានផ្លាស់ប្ដូរពីការព្យាករមានកំណើន ទៅជាថយចុះ។

ការបិទច្រកសមុទ្រ Hormuz ស្ទើរតែទាំងស្រុង ដែលគ្រប់គ្រងប្រហែល ២០ភាគរយនៃការផ្គត់ផ្គង់ថាមពលសកល រួមជាមួយនឹងការខូចខាត ចំពោះរោងចក្រចម្រាញ់ប្រេង និងកន្លែងផលិតឧស្ម័ន នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងកាតា បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ជួបការលំបាកយ៉ាងខ្លាំង។

ទោះបីជាតម្លៃប្រេងនៅតែខ្ពស់ជាងមុនសង្គ្រាមប្រហែល ៤០ភាគរយក៏ដោយ សេដ្ឋកិច្ចរបស់កាតា គូវ៉ែត និងបារ៉ែន ត្រូវបានព្យាករថា នឹងធ្លាក់ចុះ ៦,០ភាគរយ ៤,៤ភាគរយ និង ២.៩ភាគរយ រៀងៗខ្លួននៅឆ្នាំនេះ។

សេដ្ឋវិទូរំពឹងថា នឹងមានការងើបឡើងវិញខ្លាំង នៅឆ្នាំ២០២៧ ដោយសន្មតថា ជម្លោះនឹងធូរស្រាល ក្នុងពេលឆាប់ៗនេះ។ កាតា អារ៉ាប់រួម និងគូវ៉ែត ត្រូវបានព្យាករថា នឹងមានកំណើន ៧,៨ភាគរយ ៥,៤ភាគរយ និង ២,៨ភាគរយ រៀងៗខ្លួន នៅឆ្នាំក្រោយ។ ចំណែកអារ៉ាប៊ីសាអ៊ូឌីត បារ៉ែន និងអូម៉ង់ ត្រូវបានព្យាករថា នឹងមានកំណើន ៤,៥ភាគរយ ៤,៣ភាគរយ និង ២,៨ភាគរយរៀងៗខ្លួន៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm