ប្រមុខអង្គការសមុទ្រអន្តរជាតិ អំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិសម្រាប់ការជម្លៀសនាវិកពីច្រកសមុទ្រ Hormuz

2026/04/29 12:45:19 am        75

លោក Arsenio Dominguez អគ្គលេខាធិការអង្គការសមុទ្រអន្តរជាតិ (IMO) បានអំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិសម្រាប់ការជម្លៀសនាវិកដែលជាប់ខ្លួននៅច្រកសមុទ្រ Hormuz។ នៅក្នុងសន្និសីទសារព័ត៌មានរបស់លោកទៅកាន់ក្រុមប្រឹក្សាសន្តិសុខស្តីពី «សុវត្ថិភាព និងការការពារផ្លូវទឹកនៅក្នុងដែនសមុទ្រ» លោក Dominguez បានស្នើសុំឱ្យរដ្ឋនានា គាំទ្រផែនការរបស់អង្គការសមុទ្រអន្តរជាតិ (IMO) ដើម្បីសម្រួលដល់ការជម្លៀសនាវិកដែលរងផលប៉ះពាល់។

ជម្លោះភូមិសាស្ត្រនយោបាយជុំវិញច្រកសមុទ្រ Hormuz កំពុងមានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងទៅលើនាវិក និងការដឹកជញ្ជូនទំនិញព្រមទាំងទៅលើប្រជាជន និងសេដ្ឋកិច្ចពិភពលោក។ លោក Dominguez បាននិយាយថា នាវិកប្រហែល ២០.០០០នាក់ និងនាវាជិត ២.០០០គ្រឿងនៅតែជាប់គាំងនៅឈូងសមុទ្រពែក្ស។

លោកបានស្នើសុំឱ្យរដ្ឋនានាផ្តល់ជំនួយបច្ចេកទេស និងប្រតិបត្តិការស៊ីវិលណាមួយ ដើម្បីដំណើរការក្របខ័ណ្ឌជម្លៀសរបស់អង្គការសមុទ្រអន្តរជាតិ (IMO)។ លោកក៏បានស្នើសុំឱ្យរដ្ឋនានា ជួយបោសសំអាតគ្រោះថ្នាក់ចំពោះនាវាពាណិជ្ជកម្មដែលកំពុងធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz រួមទាំងបោសសម្អាតគ្រាប់មីនផងដែរ។

លោក Dominguez បានស្នើសុំបន្ថែមទៀតថា រដ្ឋនានាត្រូវផ្តល់ការធានាជាក់ស្តែងដល់វិស័យដឹកជញ្ជូន រួមទាំងការទទួលបានធានារ៉ាប់រងក្នុងតម្លៃសមរម្យ ដើម្បីឱ្យអាចបន្តប្រតិបត្តិការជាប្រក្រតីឡើងវិញ បានកាន់តែឆាប់ តាមដែលអាចធ្វើទៅបាន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        80
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm