នគរបាលនិយាយថា ក្រុមនិស្សិត និងជនស៊ីវិល បានប៉ះទង្គិចគ្នាជាមួយក្រុមមន្រ្តីអនុវត្តច្បាប់នៅខេត្តប៉ាពួ ប្រទេសឥណ្ឌូនេស៊ី អំឡុងបាតុកម្មមានការចូលរួមដោយអ្នកស្រុករាប់រយនាក់ ទាមទារឲ្យដកចេញមន្រ្តីយោធាពីតំបន់របស់ពួកគេ ។
ប្រតិបត្តិការយោធា បានធ្វើឡើងនៅក្នុងតំបន់កាលពីដើមខែនេះ ដោយសារមនុស្ស ១៥នាក់ស្លាប់ រួមទាំងស្រ្តី និងកុមារផងដែរ ។
កាលពីសប្តាហ៍មុន ក្រុមឃ្លាំមើលសិទ្ធិមនុស្សឥណ្ឌូនេស៊ី បានបញ្ជាក់ពីការស្លាប់របស់មនុស្សទាំង ១៥នាក់នេះ ហើយពួកគេបានអំពាវនាវឲ្យរដ្ឋាភិបាលចុះប្រតិបត្តិការជាថ្មីនៅក្នុងតំបន់ ។ យោធានៅមិនទាន់ទទួលស្គាល់គ្រោះថ្នាក់នោះទេ ។
លោក Cahyo Sukarnito គឺជាអ្នកនាំពាក្យនគរបាលខេត្តប៉ាពួ និយាយថា កាលពីថ្ងៃចន្ទ បាតុករប្រហែល ៨០០នាក់ បានជួបជុំគ្នានៅតាមទីតាំង ៣កន្លែង នៅក្នុងរដ្ឋធានី Jayapura ខេត្តប៉ាពួ មុនពេលការជួបជុំគ្នានៅមជ្ឈមណ្ឌលទីក្រុង ។
លោកបន្តថា ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ត្រូវបានដាក់ពង្រាយ ដើម្បីបំបែកហ្វូងបាតុករ នៅទីតាំងមួយកន្លែង ក្រោយពួកគេចោលដុំថ្មលើនគរបាល ៕