អារ៉ាប់រួម ចាកចេញពី OPEC និង OPEC+ ជាផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមផលិតប្រេងសកល

2026/04/29 03:03:57 am        62


ប្រទេសអេមីរ៉ាតអារ៉ាប់រួម (អារ៉ាប់រួម) បានឲ្យដឹងនៅថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) នេះថា ខ្លួនបានចាកចេញពី OPEC និង OPEC+ ជាការសម្រេចដែលផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមនាំចេញប្រេង និងមេដឹកនាំជាក់ស្តែងរបស់ប្លុកទាំង២ គឺអារ៉ាប៊ីសាអ៊ូឌីត នៅពេលដែលសង្គ្រាមអ៊ីរ៉ង់ បានបង្កឲ្យមានការរំខានភ្លាមៗជាប្រវត្តិសាស្ត្រដល់ថាមពល និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមិនមានស្ថិរភាព។

ការបាត់បង់អារ៉ាប់រួមដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ដែលជាសមាជិកយូរអង្វែងរបស់ OPEC អាចបង្កើតឲ្យមានភាពច្របូកច្របល់ និងធ្វើឲ្យក្រុមនេះចុះខ្សោយ ដែលជាធម្មតាបានប្រឹងប្រែងបង្ហាញការរួបរួមគ្នា ទោះបីជាមានការខ្វែងគំនិតផ្ទៃក្នុង លើបញ្ហាជាច្រើន រាប់ចាប់ពីភូមិសាស្ត្រនយោបាយ រហូតដល់កូតាផលិតកម្មក៏ដោយ។

ក្រុមផលិតរដ្ឋឈូងសមុទ្ររបស់ OPEC បាននិងកំពុងជួបការលំបាក ក្នុងការដឹកជញ្ជូនទំនិញនាំចេញឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវដ៏តូចចង្អៀតមួយ នៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ ជាទីដែលប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ ១ភាគ៥ របស់ពិភពលោក ជាធម្មតាឆ្លងកាត់ ដោយសារតែការគំរាមកំហែង និងការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវានានា។

ប៉ុន្តែការចាកចេញរបសើអារ៉ាប់រួម ពី OPEC តំណាងឲ្យជ័យជម្នះដ៏ធំមួយ សម្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានចោទប្រកាន់អង្គការនេះថា «យកប្រៀបលើប្រទេសផ្សេងៗ» ដោយការដំឡើងតម្លៃប្រេងហួសពីការពិត។

ចំណាត់ការដកខ្លួននេះ បានកើតឡើងបន្ទាប់ពីអារ៉ាប់រួមដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងតំបន់ និងជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់ទីក្រុងវ៉ាស៊ីនតោន បានរិះគន់រដ្ឋអារ៉ាប់ថា មិនបានធ្វើគ្រប់គ្រាន់ ដើម្បីការពារវាពីការវាយប្រហារជាច្រើនរបស់អ៊ីរ៉ង់ អំឡុងសង្គ្រាម។ ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីអារ៉ាប់រួម លោក Anwar Gargash បានរិះគន់ការឆ្លើយតបរបស់រដ្ឋអារ៉ាប់ និងឈូងសមុទ្រ ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ នៅក្នុងវគ្គមួយ នៅឯវេទិការដ្ឋមានឥទ្ធិពលឈូងសមុទ្រ កាលពីថ្ងៃចន្ទ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        206
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        246
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm