ក្រុមអ្នកប្រកបរបររថយន្តឈ្នួលសង្ឃឹមទទួលបានភ្ញៀវធ្វើដំណើរច្រើន ក្នុងឱកាសចូលឆ្នាំខ្មែរនេះ

2022/04/09 07:07:45 pm        611

ភ្នំពេញ៖ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាន់តែខិតចូលមកដល់ ក្រុមអ្នកប្រកបរបររថយន្តឈ្នួល ចេញពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តហាក់មានភាពសប្បាយចិត្តច្រើន ដោយពួកគាត់សង្ឃឹមថា ចូលឆ្នាំខ្មែរឆ្នាំនេះ នឹងទទួលបានភ្ញៀវច្រើនធ្វើដំណើរ។

ជាទិដ្ឋភាពរួមនៅចំណុចចំណតរថយន្តឈ្នួល នៅត្រង់ចំណុចផ្សារថ្មី ដែលចាកចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តមួយចំនួនដូចជា ខេត្តកំពង់ឆ្នាំង ក្រចេះ និងបណ្ដាខេត្តជាច្រើនដទៃទៀត ហាក់នៅភាពស្ងប់ស្ងាត់នៅឡើយ គិតត្រឹមព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

ទោះមានការចាកចេញមិនច្រើននៅថ្ងៃនេះយ៉ាងណាក្ដី ក៏ក្រុមអ្នកប្រកបរបររថយន្ត​ឈ្នួលដឹក​អ្នកដំណើរនៅត្រង់ចំណុចនេះ ​មានការសង្ឃឹមថា រយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត គឺ​នឹង​ទទួល​បានភ្ញៀវច្រើនក្នុងការធ្វើដំណើរ។ ពួកគាត់ថា ចំនួនភ្ញៀវអាចមានច្រើនចាប់ពីថ្ងៃទី ១១ រឺថ្ងៃទី ១២ ខែមេសា តទៅ។

នៅព្រឹកថ្ងៃសៅរ៍នេះ ប្រជាពលរដ្ឋមួយចំនួនតូចដែលទទួលបានការឈប់សម្រាកពីការងារ ក៏បានចាក​ចេញពីរាជធានីភ្នំពេញ ​ទៅខេត្តកំណើតរបស់ខ្លួននៅថ្ងៃនេះផងដែរ។ សម្រាប់ការចាកចេញនេះ គឺពួកគាត់ចាកចេញទាំងសប្បាយចិត្ត ដោយនឹងបានទៅជួបជុំបងប្អូន និងអាចដើរលេងសប្បាយសម្រាប់ឱកាសចូលឆ្នាំខ្មែរ។

ការរៀបចំប្រារព្ធពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ ២០២២នេះ ជាការរៀបចំលើកដំបូងរបស់កម្ពុជា ក្រោយមានវត្តមានវត្តមានកូវីដ។ តាមរាជធានី-ខេត្ត ជាច្រើនក៏បានរៀបចំ កម្មវិធីសង្រ្កាន្ត​និងតុបតែងយ៉ាងស្រស់ស្អាតដើម្បីផ្ដល់ភាពសប្បាយជូនប្រជាពលរដ្ឋ។ ការរៀបចំកម្មវិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ក៏ស្របពេលដែលកម្ពុជា ​មានករណីឆ្លងកូវីដធ្លាក់ចុះ មកត្រឹម ២ខ្ទង់ប្រចាំថ្ងៃ និងស្របពេលដែលកម្ពុជា​សម្រេចជោគជ័យធំធេង​លើ​ការ​ចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ៕អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm