នគរបាលពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ខណៈពិធីបុណ្យចូលឆ្នាំថ្មីជិតមកដល់

2022/04/09 07:18:59 pm        1.0 K

ភ្នំពេញ៖ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជិតចូលមកដល់ឆាប់ៗនេះ សមត្ថកិច្ចរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ ជួយសម្រួលចរាចរណ៍ និងពង្រឹងការអនុវត្តច្បាប់ នៅពេលពលរដ្ឋចេញពីភ្នំពេញ ទៅស្រុកំណើត ឬតំបន់កំសាន្តផ្សេងៗ ។

នៅថ្ងៃទី០៩ ខែមេសានេះ ឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួល ផែនការងារចរាចរណ៍ បានប្រាប់BTVថា តាមការផែនការ នគរបាលរាជធានីភ្នំពេញ នឹងធ្វើការ​អនុវត្តយ៉ាងតឹងរឹងចំពោះច្បាប់ចរាចរណ៍ផ្លូវគោក ​មុនពិធីបុណ្យចូលឆ្នាំថ្មី ​ប្រពៃណីជាតិ ជិតចូល​មកដល់ឆាប់ៗនេះ ​ខណៈពលរដ្ឋចេញពីភ្នំពេញទៅស្រុកំណើត ​ឬតំបន់កម្សាន្តផ្សេងៗ។

ឧត្ដមសេនីយ៍ទោ បានបន្តថា ​គ្រប់ច្រកចេញតាមផ្លូវជាតិទាំង៦ ​របស់រាជធានីភ្នំពេញ ត្រូវបានត្រួត ពិនិត្យទាំងចេញពីរាជធានីភ្នំពេញ ​ក៏ដូចជាចូលមករាជធានីពេញវិញ ហើយបើសិនជាប្រជាពលរដ្ឋ មិន គោរពច្បាប់និងវិធានសុខាភិបាល សមត្ថកិច្ចនឹងផាកពិន័យតាមផ្លូវច្បាប់។

កន្លងទៅថ្មីៗនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ​បានធ្វើការអំពាវនាវ និងណែនាំ​ដល់ប្រជាពលរដ្ឋ ​ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ​ឱ្យ​គោរពច្បាប់​ចរាចរណ៍​សំដៅ​កាត់​បន្ថយ​គ្រោះ ​ថ្នាក់ចរាចរណ៍​ ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ​ពិសេសគឺត្រូវពាក់មួកសុវត្ថិភាព​ជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត​ មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវ​បើកបរ​ក្រោមឥទ្ធិពល ​នៃគ្រឿងស្រវឹង​ គោរព​សញ្ញាចរាចរណ៍ ​និងកុំផ្ទុកអ្នកដំណើរ ឬទំនិញ​លើស​ច្បាប់កំណត់៕អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm