រត់ពាក់ម៉ារ៉ាតុងភ្នំពេញឆ្នាំនេះ រៀបចំកាន់តែអធិកអធម ខណៈ NOCC អំពាវនាវឲ្យប្រជាពលរដ្ឋចុះឈ្មោះឲ្យបានរួសរាន់

2026/04/29 11:13:25 am        84

ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមិថុនាខាងមុខ ស្របពេលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានអំពាវនាវឲ្យប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានច្រើនកុះករ ដ្បិតការរៀបចំឆ្នាំនេះ នឹងកាន់តែអធិកអធម ជាមួយកម្មវិធីអមពិសេសៗជាច្រើន ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មកាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ដោយសារឆ្នាំនេះ គឺជាឆ្នាំពិសេស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។ ដូច្នេះគណៈកម្មការបានត្រៀមរៀបចំកម្មវិធីសំខាន់ៗ ព្រមទាំងចម្រៀងថ្វាយព្រះពរ និងសកម្មភាពពិសេសៗជាច្រើន ដើម្បីអបអរសាទរ និងថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ពោលគឺការរៀបចំធំជាង និងអធិកអធមជាងឆ្នាំសព្វដង ដែលឯកឧត្តមសង្ឃឹមនឹងទាក់ទាញ់ការចូលរួមកាន់តែច្រើន

ក្រៅពីគោលបំណងដ៏សំខាន់ប្រចាំឆ្នាំនេះ តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះដែរ ក៏នឹងរក្សានូវគោលបំណងធំៗមួយចំនួនទៀត ដូចជាការធ្វើកម្មវិធីសប្បុរសធម៌ទៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឆ្នាំនេះ គណៈកម្មការត្រៀមទឹកប្រាក់ប្រមាណ ៥ពាន់ដុល្លារសម្រាប់ជួយដល់មន្ទីរពេទ្យកុមារនេះ ព្រមទាំងគោលដៅផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះរាជធានីភ្នំពេញ ទៅក្រៅប្រទេស ក៏ដូចជាជំរុញការលេងកីឡា ដើម្បីសុខភាព និងផ្ដល់ឱកាស ក៏ដូចជាបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ តាមរយៈការរត់ចម្ងាយ ពិសេសវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រតែម្ដង។

ឯកឧត្តមបញ្ជាក់ថា មកទល់ពេលនេះ មានអ្នកចុះឈ្មោះជាង ៣ពាន់នាក់ហើយ ក្នុងនោះមានជនបរទេសជិត ១ពាន់នាក់ ប៉ុន្ដែឆ្នាំនេះ គណៈកម្មការបានប្ដេជ្ញាជំរុញឲ្យមានការចូលរួមចន្លោះពី ៥ពាន់ ទៅ ៦ពាន់នាក់ ដើម្បីអបអរសារទរឆ្នាំពិសេស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ តាមរយៈនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានលឿន ដើម្បីគណៈកម្មការងាយស្រួលរៀបចំសម្ភារៈជូន ក៏ដូចជាដើម្បីចូលរួមផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះរាជធានីភ្នំពេញ តាមរយៈព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំនេះផងដែរ។

ចំណែកលោក សែម ផល្លា នាយកបច្ចេកទេសម៉ារ៉ាតុងនៅកម្ពុជា មានប្រសាសន៍ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ឆ្នាំនេះ មានការផ្លាស់ប្ដូរតម្រាយផ្លូវមួយចំនួន ពិសេសតម្រាយផ្លូវរត់ ២១គីឡូម៉ែត្រ ដោយរក្សាការចេញដំណើរនៅសួនច្បារវត្តបទុមវតី ទៅដល់ស្ពានជ្រោយចង្វារ ត្រូវបត់ស្ដាំរត់តាមមាត់ទន្លេ ផ្ទុយពីឆ្នាំមុនៗ ដែលត្រូវរត់ឆ្លងកាត់ស្ពានជ្រោយចង្វារ និងសណ្ឋាគារសុខា ទើបត្រឡប់មកវិញ តែដោយសារមានការកក់ស្ទះចរាចរណ៍ ទើបគណៈកម្មការរៀបចំ សហការជាមួយគណៈកម្មការម៉ារ៉ាតុងពិភពលោក រៀបចំវាស់វែងតម្រាយផ្លូវរត់ឡើងវិញ។

បន្ទាប់ពីរត់តាមមាត់ទន្លេ កាត់មុខព្រះបរមរាជវាំង រហូតដល់រង្វង់មូលសម្ដេចសង្ឃរាជ ជួន ណាត  ទើបបត់ឆ្វេង ដល់គល់ស្ពានទី១ ឬស្ពាននាគ ហើយបត់ឆ្វេង តាមណ្ដោយផ្លូវមាត់ស្ទឹង រហូតដល់ស្ពានទីឥន្ធនូ ត្រូវរត់ឆ្លងចូលកោះពេជ្រ ហើយបន្ដរត់ឆ្លងស្ពានទៅកោះនរា រហូតដល់ចុងកោះ ទើបត្រឡប់មកវិញ និងបញ្ចប់នៅសួនច្បារវត្តបទុមវតីតែម្ដង។

ក្រៅពីវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ ក៏នឹងមានវិញ្ញសារត់ចម្ងាយ ១០គីឡូម៉ែត្រ ដែលទទួលស្គាល់ដោយគណៈកម្មការម៉ារ៉ាតុងពិភពលោក និងសហព័ន្ធអត្តពលកម្មអន្ដរជាតិ ព្រមទាំងវិញ្ញាសារត់កម្សាន្ដ Fun Run ចម្ងាយ ៥គីឡូម៉ែត្រ និង ២.៥គីឡូម៉ែត្រផងដែរ៕ អត្ថបទ លី ឈុនឡា






អត្ថបទដែលទាក់ទង

ខ្សែការពារប្រេស៊ីល Eder Militao របួសសរសៃពួរត្រូវវះកាត់ ហើយនឹងអវត្តមានពី World Cup
2026/04/29 12:55:01 pm        2
Manchester City ប្រឈមកាលវិភាគមមារញឹកបំផុតចុងរដូវកាលរយៈពេល ២០ ថ្ងៃ ៦ ប្រកួត
2026/04/29 12:01:43 pm        1
សហព័ន្ធបំផុសឱ្យមហាជនចូលរួមប្រកួតកីឡាហែលទឹកវ័យចាស់ នាដើមខែឧសភា
2026/04/29 11:29:02 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងសាធារណការបើកវគ្គបណ្ដុះបណ្តាលស្តីពី «បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី iRAP Star Ratings» ក្រោមជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី

2026/04/29 12:55:23 pm
​ខ្សែការពារប្រេស៊ីល Eder Militao របួសសរសៃពួរត្រូវវះកាត់ ហើយនឹងអវត្តមានពី World Cup
2026/04/29 12:55:01 pm
​មេដឹកនាំអ៊ុយក្រែន ថ្កោលទោសអ៊ីស្រាអែលចំពោះការទិញគ្រាប់ធញ្ញជាតិរបស់ខ្លួនដែលត្រូវបានគេលួច និងត្រៀមដាក់ទណ្ឌកម្ម
2026/04/29 12:49:48 pm
​អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ និងមិនទទួល​ស្គាល់ដាច់ខាតការកែប្រែខ្សែព្រំដែន​ណាមួយដែល​កើត​ចេញ​ពី​ការប្រើប្រាស់កម្លាំងរបស់ភាគីថៃ
2026/04/29 12:34:53 pm
​មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល ណែនាំគ្រូពេទ្យត្រូវ​រក្សាតម្លៃវិជ្ជាជីវៈរបស់ខ្លួនឲ្យថ្លៃថ្នូរបម្រើសេវាដល់អ្នកជំងឺ
2026/04/29 12:27:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/28 01:46:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/28 11:30:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/28 02:39:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am