ការិយាល័យអប់រំ ស្រុកពួកចាត់ទុក ការអភិវឌ្ឍមូលធនមនុស្ស គឺជាកត្តាស្នូលសម្រាប់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិ

2026/04/29 06:27:38 pm        260

សៀមរាប៖ ថ្នាក់ដឹកនាំ ការិយាល័យអប់រំយុវជន និងកីឡា ស្រុកពួក ខេត្ដសៀមរាប បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្ស គឺជាកត្តាស្នូលសម្រាប់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិ។ការលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលឆមាសទី១ឆ្នាំសិក្សា២០២៥-  ២០២៦ នៅថ្ងៃទី២៨ខែមេសា ឆ្នាំ២០២៦នេះ។

លោក កែ វណ្ណី ប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកពួក ខេត្ដសៀមរាប មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការកែលម្អគុណភាព ជីវភាពប្រជាពលរដ្ឋ    និងការអភិវឌ្ឍប្រកបដោយចីរភាពសំដៅសម្រេចចក្ខុវិស័យ ឆ្នាំ២០២៩កម្ពុជា នឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច   និងឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍ។លោកថា ក្នុងបរិបទនេះ ការអភិវឌ្ឍមូលធនមនុស្ស គឺជាកត្តាស្នូលសម្រាប់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិ។ការបណ្តុះស្មារតីស្នេហាជាតិ ដោយផ្អែកលើចំណេះដឹង ប្រវត្តិសាស្ត្រ វប្បធម៌ ការទទួលខុសត្រូវក្នុងសង្គម នឹងធ្វើឱ្យសិស្សានុសិស្សក្លាយជាកម្លាំងស្នូល ក្នុងការការពារកសាងប្រទេសជាតិ ចូលរួមសម្រេចអនាគតកម្ពុជា ប្រកបដោយសន្តិភាព និងចីរភាព។លោកបន្ថែមថា

ប្រទេសជាតិមួយរីកចម្រើនបាន ដោយធនធានមនុស្សពូកែ មានចំណេះដឹងជ្រៅជ្រះ មានការអប់រំសុភាវធម៌ខ្ពស់ មានការគិតស៊ីជម្រៅ មានគំនិតច្នៃប្រឌិត និងចេះតម្កល់ប្រយោជន៍ជាតិជាធំ។ការបណ្តុះភាពជាពលរដ្ឋល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយចាប់ផ្តើមពីសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ។ការសិក្សារៀនសូត្រ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ និងការការពារជាតិ ព្រមទាំងក្លាយជាអ្នកបន្តវេន ជាកម្លាំងដឹកនាំជំនាន់ក្រោយរបស់ប្រទេសជាតិ ។ លោកបន្ដថា យើងមិនត្រឹមតែជំរុញធនធានមនុស្ស   ក្នុងការអភិវឌ្ឍសង្គមជាតិប៉ុណ្ណោះទេ តែក៏ជាការបណ្តុះស្មារតីចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការការពារ និងតម្កល់ផលប្រយោជន៍ជាតិគ្រប់កាលៈទេសៈ។ស្មារតីស្នេហាជាតិ គឺជាការស្រឡាញ់ជាតិ មោទនភាពជាតិ និងការប្តេជ្ញាការពារជាតិមាតុភូមិ ជារួម មានការគោរពប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី អធិបតេយ្យភាព និងអត្តសញ្ញាណជាតិ ព្រមទាំងការចូលរួមយ៉ាងសកម្ម ក្នុងការការពារ និងអភិវឌ្ឍប្រទេសជាតិ។ក្នុងនាមជាអាណាព្យាបាលអប់រំ ជានាយកសាលា ជាគ្រូបង្រៀន យើងត្រូវដឹងថា គ្រូបង្រៀន គឺជាមាតាទី២ គ្រូបង្រៀនគឺជាអ្នកដឹកនាំ គ្រូបង្រៀនគឺជាអ្នកបង្ហាញផ្លូវ គ្រូបង្រៀនគឺជាអ្នកសម្របសម្រួល គ្រូបង្រៀនគឺជាគ្រប់គ្រង គ្រូបង្រៀនគឺជាគ្រូបង្វឹក គ្រូបង្រៀនគឺជាវិស្វករនៃព្រលឹង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm