សហព័ន្ធបំផុសឱ្យមហាជនចូលរួមប្រកួតកីឡាហែលទឹកវ័យចាស់ នាដើមខែឧសភា

2026/04/29 06:29:02 pm        109

សហព័ន្ធខ្មែរកីឡាហែលទឹក បានអំពាវនាវ និងបំផុស​ស្មារតី​ដល់​មហាជន​ចូល​រួម​ប្រកួត​កីឡា​ហែល​ទឹក​វ័យចាស់ ប្រចាំឆ្នាំ ២០២៦ ដែលគ្រោងនឹងរៀបចំឡើងនៅព្រឹកថ្ងៃទី ០២ ខែឧសភា នៅ​អាង​ហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថា ការប្រកួត​កីឡាហែល​ទឹក​វ័យចាស់នេះនឹងអនុញ្ញាតឱ្យកីឡាករ កីឡាការិនី ដែលមានអាយុចាប់ពី​២៥​ឆ្នាំ​ឡើង ​ដោយគោលបំណងនៃការរៀបចំនេះមិនមែនសម្រាប់តែកីឡាករ កីឡាការនីទេ ប៉ុន្តែ​សម្រាប់​មហាជនទូទៅ ដែលចេះហែលទឹកក៏អាចចូលរួមបានដែរ។ ការប្រកួតកីឡាហែលទឹកវ័យចាស់ ឆ្នាំ២០២៦ នឹងរៀបចំឡើង នាថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ដែលការចុះឈ្មោះក្នុង ១កម្រិតអាយុ អាចប្រកួតបានចំនួន ៤វិញ្ញាសា ។

ចំពោះវិញ្ញាសាដាក់ឱ្យប្រកួតត្រូវបានចែកចេញជា៨កម្រិតអាយុ ដោយចាប់ពី២៥ឆ្នាំឡើង រហូតដល់៦០ឆ្នាំឡើង សម្រាប់ការប្រកួត មានវីញ្ញាសារួមមាន ៥០ម៉ែត្រ ១០០ម៉ែត្រ បុរស-នារី ដូចជាហែលរបៀបសេរី ហែលរបៀបមេអំបៅ ហែលរបៀបផ្ងារ និងហែលរបៀបកង្កែប។

គោលបំណងនៃការរៀបចំនេះត្រូវបានលោក ហែម គីរី លើកឡើងថា តាមរយៈការរៀបចំនេះ ជាការផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកស្រឡាញ់វិស័យកីឡាហែលទឹក ក្នុងបំណងចង់ឱ្យកីឡាករ កីឡាការិនីចូលរួមហែលទឹក ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពរវាងជនជាតិកម្ពុជា និងមិត្តភ័ក្តជាជនបរទេស ដែលមកបំពេញការងារនៅកម្ពុជា។ អ្នកចូលរួមចង់ឱ្យសហព័ន្ធរៀបចំព្រឹត្តិការណ៍បែបនេះឱ្យបានកាន់តែច្រើន ដោយអាចផ្តល់ភាពសប្បាករាយជូនដល់ពួកគាត់ ហើយក៏ជាកម្មវិធីប្រកួតប្រចាំឆ្នាំ ដើម្បីទទួលបានសុខភាពល្អ និងមិត្តភាពសាមគ្គីភាព។ ជាមួយគ្នានេះ សហព័ន្ធចង់បំផុសនូវអ្វីដែលជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេសរស់នៅកម្ពុជា ស្របតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឱ្យប្រជាពលរដ្ឋចូលរួមលេងកីឡា ដើម្បីបញ្ចៀសនូវហានិភ័យចំពោះសុខភាព ដែលពលរដ្ឋកម្ពុជាកំពុងជួបប្រទះនូវជំងឺផ្សេងៗ ជាពិសេសគឺជំងឺមហារីក៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm