អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់បានតាមដានយន្តហោះយោធាចិនចំនួន ១០ គ្រឿង នាវាកងទ័ពជើងទឹកចំនួន ១១ គ្រឿង និងនាវាផ្លូវការមួយគ្រឿង នៅចន្លោះម៉ោង ៦ ព្រឹកថ្ងៃអង្គារ ២៨មេសាសប្ដាហ៍នេះ និងម៉ោងដូចគ្នានៅថ្ងៃពុធ ២៩មេសានេះ។

អាជ្ញាធរការពារជាតិកោះនេះបានរាយការណ៍ថា យន្តហោះចម្បាំងចំនួន ៩ គ្រឿងបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសភាគខាងជើង ភាគនិរតី និងភាគខាងកើតរបស់កោះតៃវ៉ាន់ ឬ ADIZ។ ជាការឆ្លើយតប កោះតៃវ៉ាន់បានដាក់ពង្រាយយន្តហោះ នាវាកងទ័ពជើងទឹក និងប្រព័ន្ធមីស៊ីលដែលមានមូលដ្ឋាននៅឆ្នេរសមុទ្រ ដើម្បីតាមដានសកម្មភាពរបស់ចិន។

រហូតមកដល់ពេលនេះ ក្នុងខែនេះ ក្រុមអាជ្ញាធរការពារជាតិកោះនេះ បានតាមដានយន្តហោះយោធាចិនចំនួន ២២៦ ដង និងនាវាចំនួន ២៣៧ ដង។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ ប្រទេសចិនបានបង្កើនការប្រើប្រាស់យុទ្ធសាស្ត្រតំបន់ប្រផេះរបស់ខ្លួន ដោយបង្កើនចំនួនយន្តហោះយោធា និងនាវាកងទ័ពជើងទឹកដែលកំពុងប្រតិបត្តិការនៅជុំវិញតំបន់តៃវ៉ាន់។
យុទ្ធសាស្ត្រតំបន់ប្រផេះត្រូវបានកំណត់ថាជា កិច្ចខិតខំប្រឹងប្រែង ឬកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់លើសពីការរារាំង និងការធានាស្ថានភាពស្ថិរភាព ដែលព្យាយាមសម្រេចបាននូវគោលបំណងសន្តិសុខរបស់ភាគីមួយ ដោយមិនចាំបាច់ងាកទៅរកការប្រើប្រាស់កម្លាំងដោយផ្ទាល់ និងច្រើន៕