នៅត្រីមាសទី១ ឆ្នាំនេះកម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ មាន​ទឹកប្រាក់ជាង ៣.៨០០ លានដុល្លារ

2026/04/29 12:09:43 pm        123

កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរនិងកាបូប ក្នុង​រយៈពេល ៣ ខែ ដើមឆ្នាំ ២០២៦នេះ មានទឹកប្រាក់សរុបជាង ៣.៨០០ លានដុល្លារអាមេរិក ការ​នាំចេញផលិតផលទាំងនេះមានកំណើនកើនឡើងគួរកត់សម្គាល់ ក្នុងនោះ​ទីផ្សារ​សហរដ្ឋ​អាមេរិក​បាន​រួម​ចំណែកធំជាងគេ គាំទ្រដល់ការនាំចេញ។

ក្រសួងពាណិជ្ជកម្មបង្ហាញរបាយការណ នៃការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា ក្នុង​នោះ​សម្រាប់​ផលិតផលដែលជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ច នៅក្នុងរយៈពេល ៣ខែ ឆ្នាំ​២០២៦​​នេះ, កម្ពុជាបាននំាចេញផលិតផលសម្លៀកបំពាក់មានទឹក ប្រាក់ជិត ២.៦០០ លាន​ដុល្លារ​អាមេរិកកើនជាង ៦% ក្នុងនោះការនាំចេញទៅសហរដ្ឋអាមេរិកមានទឹកប្រាក់ ៨៨៦ លាន​ដុល្លារ កើនជាង ១៥% ធៀបរយៈពេលដូចគ្នាឆ្នាំមុន ចំនួននេះស្នើនឹងប្រមាណជិត ៣៥% នៃទីផ្សារនាំចេញសរុប។

ចំណែក​ផ្នែកវាយនភណ្ឌវិញ, កម្ពុជាបាននាំចេញមានទឹកប្រាក់សរុបជាង ១៩១ លានដុល្លារ​អាមេរិក​ កើនឡើង ៣៥% ដោយការនាំចេញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ ១២៤ លាន​ដុល្លារ ​កើនជាង ៧២% ស្នើនឹងប្រមាណជិត ៦៥% នៃការនាំចេញសរុបផងដែរ។

ចំពោះ​ការ​នាំចេញស្បែកជើង នៅក្នុងរយៈពេល ៣ខែនេះដែរ មានទឹកប្រាក់សរុប ៥១៦ លាន​ដុល្លារ​អាមេរិក កើនជិត ១២% ក្នុងនោះ កម្ពុជាបាននាំចេញទៅទីផ្សារអាមេរិក មានទឹកប្រាក់ជាង ២៤១ លានដុល្លារ កើនជាង ៤៥% ស្នើនឹងជិត ៤៧% នៃការនាំ ចេញសរុប។ ជាមួយគ្នានេះ ក៏​បាន​នាំ​ចេញទៅ ជប៉ុនបានជិត ៣៧ លានដុល្លារ ថយចុះជាង ១%, អាឡឺម៉ង់ជាង ៣៣ លាន​ដុល្លារ ថយ ១៣%, បារាំងជាង ២៣ លានដុល្លារ កើនជិត ១៦% ធៀបរយៈពេលដូចគ្នាឆ្នាំមុន ក្រៅ​ពី​នេះមានទីផ្សារនាំចេញផ្សេងៗទៀត។

ដោយឡែកការនាំចេញសម្ភារៈធ្វើដំណើរ និងកាបូប, មានទឹកប្រាក់សរុបជាង ៥១២ លាន​ដុល្លារ​អាមេរិក​ កើនជាង ៤% ក្នុងនោះកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកមានទឹកប្រាក់ជិត ៣៨០ លាន​ដុល្លារកើនជិត ៦% ស្នើនឹង ៧៤% នៃការនាំចេញសរុប។ ជាមួយគ្នានេះ បាន​នាំ​ចេញ​ទៅ​ហូឡង់​ជាង ២០ លានដុល្លារ ថយចុះ ២០%, កាណាដាជិត ១៧ លានដុល្លារថយចុះ ១៧%, ជប៉ុន​ជាង ១៣ លានដុល្លារ ថយ ២៨%, ចិនជិត ១៤ លានដុល្លារ កើនជាង ១០% ក្រៅពី​នេះ​នៅ​មាន​ទីផ្សារនាំចេញផ្សេងៗទៀត។

សូមបញ្ជាក់ថា ការនាំចេញផលិតផលសំខាន់ៗខាងលើ នៅក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ​២០២៦​នេះ​ ទីផ្សារសហរដ្ឋអាមេរិកបានរួមចំណែកធំជាងគេ គាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជា ជាក់​ស្តែង​នៅក្នុង៣ខែនេះទីផ្សារអាមេរិកបានស្រូបយកទំនិញរបស់កម្ពុជា មានទឹក​ប្រាក់​សរុប​ប្រមាណ​ជាង ៣.៤៨០ លានដុល្លារអាមេរិក កើនឡើងជាប់ ៤០% បើធៀបរយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
2026/05/03 12:30:00 pm        1
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
2026/05/03 12:22:42 pm        1
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
2026/05/03 11:44:16 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត

2026/05/03 01:41:16 pm
​ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
2026/05/03 01:38:54 pm
​មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
2026/05/03 01:34:43 pm
​ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
2026/05/03 12:31:31 pm
​អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
2026/05/03 12:30:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/03 04:33:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/30 03:57:40 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/02 03:12:40 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/02 11:53:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am