អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ និងមិនទទួល​ស្គាល់ដាច់ខាតការកែប្រែខ្សែព្រំដែន​ណាមួយដែល​កើត​ចេញ​ពី​ការប្រើប្រាស់កម្លាំងរបស់ភាគីថៃ

2026/04/29 12:34:53 pm        257

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈ​សន្និសីទ​សារព័ត៌មាន​នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះថា កម្ពុជាប្រកាន់ជំហរ​យ៉ាងម៉ឺងម៉ាត់​ក្នុង​ការ​ការ​ពារ​ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយ គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម និងគោរពគោលការណ៍ច្បាប់អន្តរជាតិ ហើយមិនទទួលស្គាល់​ដាច់ខាត​នូវការ​កែប្រែ​ខ្សែព្រំដែន​ណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងរបស់ភាគីថៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងបញ្ជាក់ថា ជាក់ស្ដែង សកម្មភាពការទូត ដើម្បី​ការពារ​បូរណ​ភាព​​ទឹកដី​របស់កម្ពុជា កំពុងធ្វើទាំងក្នុង និងក្រៅប្រទេសយ៉ាងសកម្ម និងឥតឈប់ឈរ​ឡើយ​ដោយ​ប្រកាន់​ខ្ជាប់ជានិច្ចតាមគោលការណ៍ថា ការការពារបូរណភាពទឹកដី និង​ប្រជាជន​គឺជា​អាទិភាព​ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។

ជាក់ស្តែង នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រសួងការពារជាតិ​បាន​សម្រប​សម្រួល​ដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍ និង​ផ្ទៀង​ផ្ទាត់​អំពី​ស្ថាន​ភាព​នៅតំបន់អូរភ្លុកដំរី និងច្រកជ័យជំនៈ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែល​កងទ័ព​ថៃ​បន្ត​កាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់រាយលួសបន្លានិងទូរកុងតឺន័រ។

បន្ទាប់មក ​ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាក៏បានចុះសង្កេតការណ៍ និង​ផ្ទៀង​ផ្ទាត់​ស្ថានភាពស្ពានស្ទឹងមេទឹក ក្នុងខេត្តពោធិ៍សាត់។ ស្ពាននេះ​បាន​រងការ​វាយ​ប្រហារ​ដោយ​ការ​ទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់កងទ័ពអាកាសរបស់ថៃ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០២៥ ដែលបណ្តាលឱ្យខូចខាតនិងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន។ ស្ពានមេទឹកគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ឡើងវិញថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយ គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានប្រកាសជំហររបស់ខ្លួនម្ដងហើយម្ដងទៀតយ៉ាងច្បាស់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

គណៈកម្មការទី៤ រដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យសេចក្តីព្រាងច្បាប់ «ស្តីពីកាតព្វកិច្ចយោធា» ដើម្បីពង្រឹងវិស័យការពារជាតិ និងស្មារតីស្នេហាជាតិ
2026/04/29 03:08:39 pm        1
នាវាទេសចរណ៍ VIKING ORION សញ្ជាតិ NORWAY ដឹកភ្ញៀសទេសចរ និង​នាវិកជាង​១ពាន់​នាក់​ចូល​ទស្សនានៅខេត្តព្រះសីហនុ
2026/04/29 03:03:04 pm        1
ជនជាតិចិន ១៥៣នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
2026/04/29 02:54:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មការទី៤ រដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យសេចក្តីព្រាងច្បាប់ «ស្តីពីកាតព្វកិច្ចយោធា» ដើម្បីពង្រឹងវិស័យការពារជាតិ និងស្មារតីស្នេហាជាតិ

2026/04/29 03:08:39 pm
​នាវាទេសចរណ៍ VIKING ORION សញ្ជាតិ NORWAY ដឹកភ្ញៀសទេសចរ និង​នាវិកជាង​១ពាន់​នាក់​ចូល​ទស្សនានៅខេត្តព្រះសីហនុ
2026/04/29 03:03:04 pm
​ជនជាតិចិន ១៥៣នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
2026/04/29 02:54:33 pm
​ថ្ងៃនេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ផ្ទាល់ស្ថានការណ៍​នៅច្រកទ្វារ​ព្រំដែន​អន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ
2026/04/29 02:43:47 pm
​នាយករដ្ឋមន្ត្រីអង់គ្លេសមិនប្រឈមមុខនឹងការស៊ើបអង្កេតពីបញ្ហាលោក Mandelson នោះទេ
2026/04/29 02:28:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/29 06:53:28 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/28 11:30:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/28 02:39:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am