ក្រសួងសាធារណការបើកវគ្គបណ្ដុះបណ្តាលស្តីពី «បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី iRAP Star Ratings» ក្រោមជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី

2026/04/29 07:55:23 pm        135

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្តាលស្តីពី “បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី iRAP Star Ratings” ដោយមានការចូលរួមពី លោកស្រី យ៉ាសមីន ស៊ីដឌីហ្គី (YASMIN SIDDIQI) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង គ្រូឧទ្ទេសនាម និងមន្រ្តីរាជការជាច្រើនរូប។

វគ្គបណ្ដុះបណ្តាលនេះ ត្រូវបានធ្វើឡើងដើម្បីឱ្យមន្ត្រីបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានយល់ដឹងបន្ថែមអំពីកម្មវិធីវាយតម្លៃផ្លូវថ្នល់អន្តរជាតិ iRAP Star Rating ដែលជាវិធីសាស្ត្រមានលក្ខណៈវិទ្យាសាស្ត្រ និងត្រូវបានទទួលស្គាល់ជាសកល និងឱ្យអង្គភាពជំនាញ អាចធ្វើសវនកម្មលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដោយផ្ដល់ជាកម្រិត «ផ្កាយ» (Star Ratings) ពី ១ ដល់ ៥ ផ្កាយ ដោយយោងតាមស្ថានភាព និងលក្ខខណ្ឌផ្លូវថ្នល់នីមួយៗ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់បានអនុម័តគោលដៅអនុវត្តសម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល ដែលមាន១២គោលដៅ (12 Global Road Safety Performance Targets) ក្នុងនោះ គោលដៅទី៣ “ត្រឹមឆ្នាំ២០៣០ ផ្លូវសាងសង់ថ្មីទាំងអស់ទទួលបានផ្កាយ ៣ ឬច្រើនជាង” និង គោលដៅទី៤ "ត្រឹមឆ្នាំ២០៣០ ច្រើនជាង ៧៥% នៃការធ្វើដំណើរលើផ្លូវថ្នល់ គឺជាផ្លូវថ្នល់ដែលបានសាងសង់ឡើងដោយទទួលបានផ្កាយ ៣ ឬច្រើនជាង”។ គោលការណ៍នេះ បញ្ជាក់កាន់តែច្បាស់ពីសារៈសំខាន់ នៃការបណ្ដុះបណ្តាលនាពេលនេះ ដែលជួយឱ្យកម្ពុជាអាចចូលរួមសម្រេចគោលដៅរួមរបស់អង្គការសហប្រជាជាតិ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm