FIFA៖ ក្រុមបាល់ទាត់នារីជនភៀសខ្លួនអាហ្វហ្កានីស្ថានអាចចូលរួមប្រកួតអន្តរជាតិបាន

2026/04/29 08:45:36 pm        193

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានអនុម័តការផ្លាស់ប្តូររៀបចំច្បាប់ថ្មីមួយ ដែលអនុញ្ញាតឲ្យក្រុមបាល់ទាត់ស្ត្រីជនភៀសខ្លួនអាហ្វហ្កានីស្ថាន អាចចូលរួមប្រកួតដ៏ផ្លូវការក្នុងព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិរបស់ FIFA បានវិញ ដែលជាជំហានសំខាន់មួយសម្រាប់អត្តពលិកស្ត្រីអាហ្វហ្កានីស្ថាន ដែលត្រូវភៀសខ្លួនចេញពីប្រទេសបន្ទាប់ពីក្រុមតាលីបង់ត្រលប់មកកាន់អំណាចវិញនៅឆ្នាំ ២០២១។

ក្រុមជម្រើសជាតិស្ត្រីអាហ្វហ្កានីស្ថានមិនបានចូលរួមក្នុងការប្រកួតអន្តរជាតិក្នុងប្រកួតផ្លូវការឡើយ ចាប់តាំងពីមុនឆ្នាំនោះ ព្រោះតាលីបង់បានដាក់កម្រិតយ៉ាងតឹងរឹងលើសិទ្ធិនារី ក្នុងការសិក្សា ការងារ និងកីឡា។ ដោយសារហេតុនេះ អត្តពលិកជាច្រើនត្រូវធ្វើអន្តោប្រវេសន៍ ឬបោះបង់អាជីពកីឡារបស់ខ្លួន។

ការផ្លាស់ប្តូរច្បាប់ថ្មីនេះ បន្តពីយុទ្ធសាស្ត្រ “Action for Afghan Women’s Football” ដែលក្រុមប្រឹក្សា FIFA បានអនុម័តនៅខែឧសភាឆ្នាំមុន ហើយក៏តាមរយៈការបង្កើតក្រុម Afghan Women United ដែលឧបត្ថម្ភដោយ FIFA ដើម្បីផ្តល់ឱកាសប្រកួតឲ្យអត្តពលិកស្ត្រីអាហ្វហ្កានីស្ថាននៅក្រៅប្រទេស។

ការជ្រើសរើសសមាសភាពក្រុមសម្រាប់ Afghan Women United ជំនាន់បន្ទាប់កំពុងដំណើរការនៅតាមតំបន់ដូចជាអង់គ្លេស និងអូស្ត្រាលី ដោយមានអ្នកលេងប្រហែល ៩០ នាក់ទទួលបានជំនួយផ្ទាល់ខ្លួន។ ក្រុមនេះរំពឹងថានឹងចូលរួមប្រកួតដំបូងវិញក្នុងខែមិថុនា ក្នុងប្រកួតអន្តរជាតិស្ត្រី។

ត្រឡប់ទៅឆ្នាំ ២០២១ FIFA បានជួយជម្លៀសអត្តពលិក អាជ្ញាធរ និងអ្នកការពារសិទ្ធិមនុស្សដែលមានទំនាក់ទំនងនឹងកីឡាបាល់ទាត់ និងបាល់បោះចំនួនជាង ១៦០ នាក់ចេញពីអាហ្វហ្កានីស្ថាន។ អ្នកគាំទ្រកីឡាបាល់ទាត់ស្ត្រីបានអំពាវនាវឱ្យ FIFA ធ្វើការទទួលស្គាល់ជាផ្លូវការលើក្រុមស្ត្រីជនភៀសខ្លួនទាំងនេះ ដោយពួកគេជឿថា នារីទាំងនោះមិនគួរត្រូវបាត់បង់អាជីពឡើយ៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm