អាស៊ានគ្រោងនឹងពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន មានតម្លៃទាប និងសុវត្ថិភាពខ្ពស់

2022/04/09 08:06:40 pm        549

ភ្នំពេញ៖ ប្រទេសសមាជិកអាស៊ាន គ្រោងនឹងពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ជាលក្ខណៈពហុភាគី សម្រាប់តំបន់ដែលអាចធ្វើឱ្យការទូទាត់ ឆ្លងដែន មានប្រតិបត្តិការឆាប់រហ័ស តម្លៃទាប និងសុវត្ថិភាពខ្ពស់។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានធ្វើជាប្រធាននៃកិច្ចប្រជុំរវាង​ទេសាភិបាល​ធនាគារកណ្តាល និងនាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុអាស៊ាន តាមរយៈប្រព័ន្ធ​អនឡាញ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២២ ក្នុងនោះកិច្ចប្រជុំនេះ បានផ្តល់ឱកាសសម្រាប់គ្រឹះស្ថាន​ហិរញ្ញវត្ថុអាស៊ាន ​បានជួបពិភាក្សា ​និងផ្លាស់ប្តូរមតិយោបល់​ជាមួយអាជ្ញាធររូបិយវត្ថុ និងធនាគារ​កណ្តាល​អាស៊ាន អំពីវឌ្ឍនភាព ​គំនិត​ផ្ដួចផ្ដើម​ថ្មីៗ​ ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីរួមចំណែក​សម្រេច​បានសមាហរណកម្មហិរញ្ញវត្ថុនៅក្នុងតំបន់។

ចំណែកនៅក្នុងឆ្នាំនេះ កិច្ចប្រជុំបានពិភាក្សាលើប្រធានបទដូចជា៖ ការបច្ចុប្បន្នកម្មការបង្កើត​ក្របខ័ណ្ឌ​អន្តរប្រតិបត្តិការ ​ការទូទាត់ឆ្លង​ ដែនតាម QR កូត អាស៊ាន និងការលើកកម្ពស់ការតភ្ជាប់​ហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន​ ក្នុងគោលដៅរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុក្នុង​តំបន់​ឱ្យកាន់តែស៊ីជម្រៅ។

ការបង្កើតក្របខ័ណ្ឌអន្តរប្រតិបត្តិការ ត្រូវបានអនុម័តដោយទេសាភិបាលធនាគារកណ្តាលអាស៊ាន នៅ ឆ្នាំ២០២១ កន្លងមក និងត្រូវធ្វើឡើងជាដំណាក់កាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេវា​ហិរញ្ញវត្ថុ​ថ្មីៗ​ លើកកម្ពស់ការគ្រប់គ្រងហានិភ័យ និងបង្កើនប្រសិទ្ធភាពនៃការចែករំលែកទិន្នន័យ​នៅ​ក្នុង​តំបន់។

បច្ចុប្បន្នដំណាក់កាលទី១ ត្រូវបាន​បញ្ចប់, ចំណែកដំណាក់កាលទី២ ​ដែល​នឹង​ចាប់ផ្តើមនៅ​ត្រីមាស​ទី ២ និងបញ្ចប់ចុងឆ្នាំ ​២០២២ នេះ នឹងផ្តោតលើការបង្កើតក្របខ័ណ្ឌអន្តរប្រតិបត្តិការធនាគារ​អាស៊ាន, ការរៀបចំក្របខ័ណ្ឌគោលការណ៍​ណែនាំពាក់ព័ន្ធផ្សេងៗ ​និងការជ្រើសរើសករណី ​សិក្សា ដើម្បីធ្វើការ​សាកល្បង ​ដោយផ្តោតលើការទូទាត់ឆ្លងដែន និងការវាយតម្លៃឥណទានមិនដំណើរការ​ជាដើម។

ជាមួយគ្នានេះ ការអភិវឌ្ឍ ការទូទាត់ឆ្លងដែនតាម QR កូត ក៏សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់​សម្គាល់ ​និងបានដើរតួនាទីកាន់យ៉ាងសំខាន់​ សម្រាប់ប្រទេសសមាជិក​ អាស៊ានទាំងអស់ ក្នុងការ​សម្រួល និងលើកកម្ពស់ការផ្ញើប្រាក់របស់ពលករនៅក្រៅប្រទេស ​ពាណិជ្ជកម្មអេឡិចត្រូនិក និង​ទេសចរណ៍ សំដៅឈានទៅរកសេដ្ឋកិច្ចឌីជីថលូបនីយកម្ម​និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។

គួររំលេចថា ប្រទេសសមាជិកអាស៊ាន ភាគច្រើនបានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន​ជា​លក្ខណៈ​ទ្វេភាគីរួច​ហើយដូចជា ​កម្ពុជានិងម៉ាឡេស៊ី កម្ពុជា និងថៃ ​សិង្ហបុរី និងថៃ​ សិង្ហបុរីនិងម៉ាឡេស៊ី វៀតណាមនិងថៃ ជាដើម។

លើសពីនេះប្រទេសសមាជិកគ្រោងនឹងពង្រីក​ ការតភ្ជាប់ប្រព័ន្ធទូទាត់ ឆ្លងដែន​ជា​លក្ខណៈពហុភាគី​សម្រាប់តំបន់ ​ដែល​អាចធ្វើឱ្យការទូទាត់ឆ្លង​ដែនមានប្រតិបត្តិការឆាប់រហ័ស ​តម្លៃទាប និង​សុវត្ថិភាពខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        408
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        415

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm