គណៈកម្មការទី៩ នៃរដ្ឋសភា ពិនិត្យ​ដិតដល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ធានា​ទូទាត់​ការ​ទិញ​ថាមពល​អគ្គិសនី​ពី​វៀតណាម ដើម្បីពង្រឹងសន្តិសុខថាមពលជាតិ

2026/04/29 10:20:04 pm        282

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី “ការអនុម័ត​យល់​ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជ​រដ្ឋាភិបាល​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ជូនដល់ក្រុមហ៊ុនអគ្គិសនីវៀតណាម ”។

គោលបំណងចម្បងនៃសេចក្តីព្រាងច្បាប់នេះ គឺដើម្បីធានាឱ្យបាននូវនិរន្តរភាព ស្ថិរភាព ប្រសិទ្ធ​ភាព ​តម្លៃសមរម្យ និងសន្តិសុខថាមពលជាតិ ដែលជានិច្ច​កាល​រាជ​រដ្ឋាភិបាល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ការអភិវឌ្ឍវិស័យថាមពលពីប្រភពចម្រុះ ដើម្បីឆ្លើយតប​នឹង​កំណើន​តម្រូវ​ការ​ប្រើ​ប្រាស់​ក្នុង​ប្រទេស​។

យោងតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងថ្មី កម្ពុជាមានកាតព្វកិច្ចផ្តល់លិខិតធានាជូនក្រុមហ៊ុន EVN របស់​វៀតណាម ក្នុងរយៈពេលយ៉ាងយូរ ៦ខែ គិតចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀង ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ​ខែកក្កដា ឆ្នាំ២០២៦ខាងមុខ ដើម្បីជំនួសលិខិតធានាចាស់ដែលបានផុតសុពលភាព។

កិច្ចព្រមព្រៀងថ្មីនេះមានសុពលភាពចំនួន ៤ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ​២០២៦​ រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០៣០ខាងមុខ។

គួររំលឹកដែរថា សេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័ត​យល់​ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមហ៊ុនអគ្គិសនីវៀតណាម EVN មាន ៣មាត្រា នេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី២ (សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម) សហការជាមួយគណៈកម្មការទី៩ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ ​និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍វិញក្នុងក្របខណ្ឌ "ដោយ​ចាត់​ទុក​ជា​ការ​ប្រញាប់"។

ការរៀបចំសេចក្តីព្រាងច្បាប់នេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែល​មាន​ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ ក្នុងការ​អភិវឌ្ឍ​វិស័យ​ថាមពល ទាំងប្រភពផលិត និងបណ្តាញបញ្ជូន ក្នុងគោលដៅធានានិរន្តរភាពតម្លៃ និង​ជំរុញ​ការ​អភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm