​កូនស្រី​លោក ​Putin ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ប្រទេស​លោក​ខាង​លិច​

2022/04/09 08:25:13 pm        2.6 K

​រុស្ស៊ី៖ សហភាព​អឺរ៉ុប​ក៏ដូចជា​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​កូនស្រី​ពេញវ័យ​ ២​នាក់​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ជា​ផ្នែក​មួយ​នៃ​កញ្ចប់​វិធានការ​ទណ្ឌកម្ម​ថ្មីផ្តោតលើ​សេដ្ឋកិច្ច ពាណិជ្ជករ និង​អ្នកមានអំណាច​របស់​រុស្ស៊ី​។​

​សហភាព​អឺរ៉ុប​បាន​ដាក់​បញ្ចូល​នាង Maria Vorontsova និង​នាង Katerina Tikhonova ទៅ​ក្នុង​បញ្ជី​បច្ចុប្បន្នភាព​ថ្មី​របស់​ខ្លួន​នៃ​បុគ្គល​ដែល​ប្រឈម​នឹង​ការ​បង្កក​ទ្រព្យសម្បត្តិ និង​ការ​ហាមឃាត់​ការធ្វើដំណើរ​។​ វិធានការ​ពី​ប្លុក​អឺរ៉ុប​ធ្វើឡើង ​បន្ទាប់ពី​វិធានការ​ស្រដៀង​គ្នា​កាលពី​ ២​ថ្ងៃមុន​ដោយ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​មនុស្ស​ជាច្រើន​នៅ​ក្នុង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​នចង់បាន​វិធានការ​តឹងរ៉ឹង ​ដែល​នឹង​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ប៉ះពាល់​លឿន​ជាង​មុន​។​

​បន្ថែម​លើ​ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល និង​សមាជិក​គ្រួសារ​របស់​ពួកគេ អ្នក​មាន​អំណាច និង​មន្ត្រី​ជាន់​ខ្ពស់​នៅ​វិមាន​ក្រឹម​ឡាំង ប្លុក​អឺរ៉ុប​ទាំង ២៧​​ប្រទេស​បាន​អនុម័ត​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សុក្រ​ លើ​ការ​ហាម​ឃាត់​ការ​នាំចូល​ធ្យូងថ្ម​ដោយ​ចាប់ផ្ដើម​ពី​ខែ​សីហា ក៏ដូចជា​ការ​ហាម​ឃាត់​ប្រតិបត្តិការ​ពេញ​លេញ​លើ​ធនាគារ​ធំ​ៗ​ចំនួន​៤ ​របស់​រុស្ស៊ី​ដែល​មាន ២៣% នៃ​ចំណែក​ទីផ្សារ​នៅ​ក្នុង​វិស័យ​ធនាគារ​ប្រទេស​រុស្ស៊ី៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        128
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        165
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm