ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមកិច្ចសន្ទនា រវាងទីក្រុងតូក្យូ និងបណ្ដា​ទីក្រុង​នៃ​ប្រទេស​អាស៊ាន ​អំពី​វិធានការទប់ទល់ខ្យល់ព្យុះ ទឹកជំនន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង

2026/04/29 10:52:10 pm        206

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២៦ បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្ដា​ទីក្រុង​នៃ​ប្រទេស​អាស៊ាន​ ដើម្បីចីរភាព TOKYO-SEADS ដែលកិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​លើក​ទី៣ នៃបណ្ដាញទីក្រុងសកល សម្រាប់ចីរភាព G-NETS បានបញ្ចប់​ដោយ​ជោគជ័យ​។

ពីទីក្រុងតូក្យូ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និង​ជា​អ្នក​នាំពាក្យ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជាក់ថា កិច្ចសន្ទនានេះ លោកជំទាវអភិបាលក្រុងតូក្យូ និងអភិបាល ឬ​តំណាង​រាជ​ធានី​-ក្រុង​នានា នៃបណ្ដាប្រទេសអាស៊ានបានធ្វើបទបង្ហាញលើប្រធានបទ ស្តីពី វិធានការ​ទប់​ទល់​នឹង​ខ្យល់ព្យុះ ទឹកជំនន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទីក្រុង សម្រាប់ទីក្រុងរបស់ខ្លួន។ ក្នុង​នាមឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ លោក សេង វណ្ណៈ  អភិបាលរង បានធ្វើបទ​បង្ហាញ​ស្តីពី​ភាព​ធន់ និង​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​របស់​រដ្ឋបាល​រាជ​ធានីភ្នំពេញ ដើម្បីចីរភាពនិងបរិយាប័ន្ន។

លោកស្រីអ្នកនាំពាក្យបានបន្តទៀតថា បន្ទាប់ពីធ្វើបទបង្ហាញ និងការចូលរួមមតិ​យោបល់​ដើម្បី​ផ្លាស់​ប្ដូរ ​និងចែករំលែកបទពិសោធន៍រវាងទីក្រុងនីមួយៗ រួមមាន ទីក្រុងតូក្យូ និងទីក្រុង​ក្នុង​តំបន់​អាស៊ាន​រួច​មក លោកជំទាវអភិបាលក្រុង តូក្យូបានដាក់ជូនអង្គប្រជុំពិនិត្យ និងអនុម័តលើ​សេចក្ដី​ព្រាង​សេចក្ដី​ថ្លែងការណ៍រួម នៃកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្តាទីក្រុង​នៃ​ប្រទេស​សមាជិក​អាស៊ាន ​ដើម្បីចីរភាព Tokyo-Southeast Asia Capitals Dialogue for Sustainability Joint Statement ហៅកាត់ថា TOKYO-SEADS ដោយផ្តោតលើប្រធានបទសំខាន់ គឺវិធាន​ការ​ទប់​ទល់​នឹង​ខ្យល់​ព្យុះ និងទឹកជំនន់ និងការអភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធ​ទីក្រុង​ដើម្បី​បង្កើត​ទីក្រុង​ប្រកប​ដោយ​ភាព​ធន់ និងចីរភាព។

មុននឹងបញ្ចប់លោកជំទាវអភិបាលក្រុងតូក្យូ ក៏បាន​ជម្រាប​ជូន​អំពី​កម្ម​វិធី​នៃ​កិច្ច​ប្រជុំ​មន្ត្រី​បច្ចេក​ទេស​ជាន់​ខ្ពស់របស់ G-NETS នឹងគ្រោងរៀបចំធ្វើឡើងនៅខែឧសភា ឆ្នាំ២០២៧ និងកិច្ច​ប្រជុំ​កំពូល ​លើទី៤ របស់ G-NETS នឹងធ្វើនៅឆ្នាំ២០២៨ ហើយជំទាវអភិបាលក្រុងតូក្យូ បាន​អញ្ជើញ​ឯកឧត្តម​ លោកជំទាវ អភិបាលរាជធានី-ក្រុង និងមន្ត្រីជាន់​ខ្ពស់​ពាក់ព័ន្ធ​ទាំង​អស់​ចូល​រួម​ក្នុង​ប្រជុំ​ដ៏​មាន​សារៈសំខាន់ទាំងនោះបន្តទៀត៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        238
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm