តម្លៃប្រេងធ្លាក់ចុះ ខណៈទីផ្សារពិចារណាការចាកចេញរបស់អារ៉ាប់រួមពី OPEC ដោយបារម្ភពីការផ្គត់ផ្គង់

2026/04/29 11:18:23 pm        74

តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធ ទី២៩ ខែមេសានេះ ពីការកើនឡើងជាច្រើនថ្ងៃ ខណៈអ្នកវិនិយោ ពិចារណាហេតុផលនៃការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រទេសអារ៉ាប់រួមក្នុងការចាកចេញពីអង្គការ OPEC ទោះបីជាមានការរំខានដល់ការផ្គត់ផ្គង់ពីសង្គ្រាមនៅអ៊ីរ៉ង់ដែលនៅគាំងក៏ដោយ។

លោក Anh Pham អ្នកវិភាគជាន់ខ្ពស់ម្នាក់បាននិយាយថា ការធ្លាក់ចុះតម្លៃប្រេងបន្តិចនៅថ្ងៃពុធនេះ អាចជាប់ទាក់ទងនឹងការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រទេសអារ៉ាប់រួមក្នុងការចាកចេញពីក្រុមប្រទេសផលិតប្រេង OPEC ដោយចង្អុលបង្ហាញពីទស្សនវិស័យផ្គត់ផ្គង់ដ៏រឹងមាំនៅពេលដែលប្រទេសនេះរួចផុតពីកូតាទិន្នផលរបស់ក្រុម។

លោកបាននិយាយបន្ថែមថា «ទោះជាយ៉ាងណា ផលប៉ះពាល់នេះមិនមែនភ្លាមៗនោះទេ ព្រោះបារ៉ែលប្រេងបន្ថែម មិនអាចដឹកជញ្ជូនបានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះទេ ដោយសារតែការបិទច្រកផ្លូវ Hormuz ដែលនៅតែបន្ត»។ 

កាសែត Wall Street Journal បានរាយការណ៍កាលពីយប់ថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំជំនួយការឱ្យត្រៀមសម្រាប់ការបិទផ្លូវអ៊ីរ៉ង់បន្ថែមទៀត។

របាយការណ៍នេះបាននិយាយថា លោក ត្រាំ កំពុងជ្រើសរើសការបន្តរឹតត្បិតសេដ្ឋកិច្ច និងការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដោយរារាំងការដឹកជញ្ជូនទៅ និងមកពីកំពង់ផែរបស់ប្រទេសនេះ។

ទោះបីជាមានបទឈប់បាញ់ក្នុងសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ក៏ដោយ ជម្លោះនេះនៅតែជាប់គាំង ខណៈភាគីទាំងពីរកំពុងស្វែងរកការបញ្ចប់ជាផ្លូវការចំពោះការប្រយុទ្ធគ្នា។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        75
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        108
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm