ព្រះសង្ឃសៅលីងស្នើក្រសួងទេសចរណ៍ជំរុញឱ្យមានព្រឹត្តិការណ៍សម្តែងក្បាច់គុនកម្ពុជា-ចិនរៀងរាល់ឆ្នាំ

2026/04/29 11:36:26 pm        138

នៅល្ងាចថ្ងៃទី២៨ ខែមេសា នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ ព្រះសង្ឃសាលីង នៃវត្តសៅលីងចំនួន១៦អង្គ នៅស្តីការក្រសួងទេសចរណ៍ ហើយនៅក្នុងជំនួបនោះ ប្រធានប្រតិភូព្រះសាវលីង បានស្នើក្រសួងទេសចរណ៍ជំរុញគាំទ្រ ជំរុញឲ្យមានការរៀបចំព្រឹត្តិការណ៍សម្តែងក្បាច់គុណចម្រុះ កម្ពុជា-ចិន រៀងរាល់ឆ្នាំ នៅខេត្តសៀមរាប។

ព្រះតេជគណ Shi Yan Shu ( ស្យី អ៊ាន ស្យូ ) ប្រធានប្រតិភូព្រះសង្ឃសៅលីង មានដីការអរគុណដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជានិច្ចកាលបានគាំទ្រ វិហារមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌សាវលិញ វ៉ូស៊ូ នៅរាជធានីភ្នំពេញ ហើយព្រះតេជគណ ក៏បានស្នើរដ្ឋមន្ត្រីក្រសួងទេសចរណ៍បន្តជួយគាំទ្រ និងជំរុញឲ្យមានការសម្តែងក្បាច់គុនចម្រុះជាប្រចាំ រៀងរាល់ឆ្នាំ នៅក្នុងតំបន់ប្រាសាទអង្គរវត្ត និងតំបន់គោលដៅទេសចរណ៍សំខាន់ៗនានា ដើម្បីជំរុញការផ្លាស់ប្តូរទំនាក់ទំនង ការផ្សព្វផ្សាយគោលដោទេសចរណ៍ ក៏ដូចទាក់ទាញទេសចរចិន និងទេសចរអន្តរជាតិនានាមកទស្សនាកម្ពុជា។

ព្រះតេជគណ ស្យី អ៊ាន ស្យូ បន្តថា តាមរយៈការសម្តែងក្បាច់គុនចម្រុះ កម្ពុជា ចិននៅតំបន់ទេស ចរណ៍វប្បធម៌ល្អឯកនៃខេត្តសៀមរាបលើកនេះ គឺនឹងខិតខំសម្តែងឲ្យល្អបំផុត ហើយនឹងយករូបភាពទាំងនោះទៅផ្សព្វផ្សាយបន្តនៅប្រទេសចិន ក៏ដូចជំរុញទេសចរចិនមកទស្សនាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ នៅខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូល។

ក្នុងជំនួបនេះ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានគាំទ្ររាល់សំណើរព្រះសង្ឃសាវលីងក្នុងគោលដៅជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារចិន។ 

សូមបញ្ជាក់ថា នៅក្នុងដំណើរនិមន្តមកកម្ពុជាជាលើកទី២នេះ ព្រះសង្ឃសៅលីងចំនួន ១៦អង្គ នឹងនិមន្តចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិមកទស្សនាកម្ពុជា និងទទួលនួវបទពិសោធពីប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសអំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជាដែលមានអាយុកាលយូរលង់ណាស់មកហើយ។

ព្រឹត្តិការណ៍នេះនឹងនាំមកនូវការសម្តែងរួមគ្នាដ៏អស្ចារ្យរវាងក្បាច់គុនបុរាណខ្មែររួមមាន គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយ ក្បាច់គុនចិនរួមមាន កុងហ្វូសៅលីងនិងថាយជី ហើយក្រសួងទេសចរណ៍រំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរី ប្រមាណជាង ១,០០០នាក់។

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm