ឯកឧត្តម ម៉ម ប៊ុនហេង ថ្លែងថា កងទ័ពបានរួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺកូវីដ១៩

2022/04/09 03:05:58 pm        622

បន្ទាយមានជ័យ៖  ក្នុងពិធីសំណេះសំណាលជាមួយដៃគូសម្ព័ន្ធមេត្រីភាពនៃកងពលតូចថ្មើរជើងលេខ៥១ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងថា កងទ័ពបានរួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខជាមួយដៃគូសម្ព័ន្ធមេត្រីភាព

នាយហាន-ពលទាហាននៃកងពលតូចថ្មើរជើងលេខ៥១។

ពិធីនេះមានការអញ្ជើញចូលរួមពីក្រុមហ៊ុនសុខាអូតែលរីសត ដើម្បីចុះសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នាថ្ងៃខាងមុខ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ ក៏ដូចជាផ្តល់អំណោយ ជាឱសថ និងសម្ភារបរិក្ខាពេទ្យជាដើម។

នាឱកាសនោះ ឯកឧត្តម ម៉ម ប៊ុនហេង មានប្រសាសន៍ថា ក្នុងដំណាក់កាលរីករាលមេរោគកូវីដ១៩ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលការណ៍សំខាន់ៗ ដើម្បីធានាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលមានសេនាធិការរួមចំណែករដ្ឋបាលរាជធានី-ខេត្ត។

ក្នុងនោះដែរ ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងថា ការជោគជ័យក្នុងការប្រយុទ្ធប្រឆាំនឹងជំងឺកូវីដ១៨ ក៏មានការរួមចំណែកពីកងទ័ព ដែលបានចូលរួមគ្រប់សកម្មភាពនានា សំដៅឆ្លើយតបបន្ទាន់ចំពោះការរីករាលដាល​មេរោគកូវីដ១៩។ ជាក់ស្តែង ការទប់ស្កាត់ករណីនាំចូលមេរោគកូវីដ១៩ពីប្រទេសជិតខាង និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

ទន្ទឹមគ្នានេះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានស្វាគមន៍​យ៉ាងកក់ក្តៅជាទីបំផុតដល់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែលរីសត ដែលតែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីទុក្ខលំបាករបស់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារ ថវិកា ដែល​ស​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាងច្បាស់ អំពីការអាណិតស្រឡាញ់ ការយកចិត្តទុកដាក់ ការរួមសុខ រួមទុក្ខការផ្សារភ្ជាប់គ្នា​យ៉ាង​ជិតស្និទ្ធ រវាងសមរភូមិមុខ នឹងសមរភូមិក្រោយ រវាងមន្ត្រីរាជការស៊ីវិល ជាមួយកង​កម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ ស្របតាមគោលនយោបាយ​ដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែលរីសត បាននាំយកអំណោយ ចែកជូនដល់កងកម្លាំង កងពលតូចថ្មើរជើងលេខ៥១រួមមាន គ្រឿងឧបភោគ បរិភោគ ឱសថ សម្ភារបរិក្ខាពេទ្យ និងថវិកាមួយចំនួនផងដែរ៕ អត្ថបទ៖ សេក ឧត្ដម

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm