អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ប្រជុំផ្សព្វផ្សាយជំរុញឱ្យមានការប្រើប្រាស់ស្រោមអនាម័យ

2026/04/30 12:02:43 am        142

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ស្តីពីការផ្សព្វផ្សាយជំរុញឲ្យមានការប្រេីប្រាស់ស្រោមអនាម័យក្នុងខេត្តបន្ទាយមានជ័យ ឱ្យបាន១០០ភាគរយ ដែលពិធីនេះបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដម ទេសរដ្ឋមន្រ្តី  អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អមដំណើរចូលរួមដោយប្រតិភូអន្តរក្រសួង និង ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំង លោក-លោកស្រី អ្នកពាក់ព័ន្ធជាច្រើនរូប នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៦។

ឯកឧត្ដម អ៊ុ រាត្រី បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាពិសេសឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានរៀបចំកិច្ចប្រជុំ នេះដេីម្បីជាធាតុចូលបន្ថែមទៀត ក្នុងការរួមគ្នាដើម្បីផ្សព្វផ្សាយ និងប្រយុទ្ធប្រឆាំងជំងឺអេដស៍ទូទាំងប្រទេសក៏ដូចជាសម្រាប់ខេត្តបន្ទាយមានជ័យទាំងមូលផងដែរ។ 

ឯកឧត្ដម អភិបាល ខេត្ត បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការបង្ការ-គ្រប់គ្រងជំងឺឆ្លងដែលផ្តោតលើការងារអេដស៍ និងកាមរោគនោះបានបង្ហាញឱ្យឃើញថា អត្រាការឆ្លងមេរោគអេដស៍នៅប្រទេសកម្ពុជាមាន០,៥ភាគរយ ហើយការប៉ាន់ប្រមាណអ្នកផ្ទុកមេរោគអេដស៍នៅក្នុងខេត្តបន្ទាយមានជ័យ មានប្រមាណ ៤.៨៧៣ នាក់នៅឆ្នាំ២០២២។ 

ឯកឧត្ដម បន្តថា ក្រុមដែលប្រឈមមុខខ្ពស់ រួមមាន៖ ស្រ្តីបំរើសេវាកំសាន្ត ក្រុមបុរសស្រឡាញ់បុរស ក្រុមបំលែងភេទ ដែលគ្រប់គ្រងដោយអង្គការរ៉ាក់ (RHAC) មានការអប់រំផ្តល់ប្រឹក្សានិងធ្វើតេស្តឈាម និងបញ្ជូនចូលសេវាព្យាបាលបានទាន់ពេលវេលាក្នុងករណីមានផ្ទុកមេរោគអេដស៍និងជំងឺស្វាយ។ 

ឯកឧត្ដម ទេសរដ្ឋមន្រ្តី  អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងការអរគុណចំពោះតួអង្គពាក់ព័ន្ធ ទាំងអស់ដែលបានរួមចំណែកផ្សព្វផ្សាយ និងវិធានការពារជំងឺអេដស៍ដល់ក្រុមដែលប្រឈមមុខខ្ពស់ រួមមាន ស្រ្តីបំរើសេវាកំសាន្ត ក្រុមបុរសស្រឡាញ់បុរស ក្រុមបំលែងភេទ ជាដេីម។ឯកឧត្ដម ជំរុញណែនាំដល់ខេត្តបន្ទាយមានជ័យ ក៏ដូចជាខេត្តរាជ-ធានីខេត្តទាំងអស់ ត្រូវពង្រឹងលេីការងារពហុវិស័យ ដោយត្រូវចាប់ផ្តេីមពីអាជ្ញាធរខេត្ត រហូតទៅដល់ឃុំ-សង្កាត់ ដែលមានប្រជាជនរស់នៅ ពិសេសអ្នកផ្ទុកមេរោគអេដស៍ ដេីម្បីធ្វេីការអប់រំណែនាំពួកគាត់។ ត្រូវអប់រំផ្សព្វផ្សាយការបង្ការការចម្លងមេរោគអេដស៍ និងកាមរោគ (ដោយការប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ១០០ភាគរយ) សហការជិតស្និទ្ធជាមួយក្រុមការងារ អាជ្ញាធរ អង្គការដៃគូពាក់ព័ន្ធ និងសម្របសម្រួល ដោះស្រាយរាល់ឧបសគ្គផ្សេងៗ ជំរុញលើកទឹកចិត្តការធ្វើតេស្តឈាមដោយជោះចុងម្រាមដៃ និងការធ្វើតេស្តដោយខ្លួនឯងជាដេីម៕ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        91
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        189
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm