បេសកជនចិនម្នាក់កាលពីថ្ងៃអង្គារ បានអំពាវនាវដល់ភាគីនានាក្នុងជម្លោះមជ្ឈិមបូព៌ា ឲ្យខិតខំស្តារស្ថិរភាពឡើងវិញនៅក្នុងតំបន់នេះឲ្យបានឆាប់រហ័ស។
សម្រាប់មួយរយៈពេលកន្លងមកនេះ ស្ថានភាពមជ្ឈិមបូព៌ា បានកើនឡើងយ៉ាងខ្លាំងជាមួយនឹងផលវិបាកយ៉ាងទូលំទូលាយ ដែលរំខានយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពក្នុងតំបន់ និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងសន្តិសុខថាមពល។ លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ស្ថានភាពបច្ចុប្បន្ន កំពុងស្ថិតនៅដំណាក់កាលដ៏សំខាន់នៃការផ្លាស់ប្តូរពីសង្គ្រាម ទៅជាសន្តិភាព។

លោកបានបញ្ជាក់ថា៖«ប្រទេសចិនជំរុញឲ្យគ្រប់ភាគីទាំងអស់ចាប់យកឱកាសនៃសន្តិភាពនេះ អនុវត្តការអត់ធ្មត់បំផុត បង្ហាញពីភាពស្មោះត្រង់អតិបរមា និងរក្សាភាពរឹងមាំក្នុងទិសដៅនៃការដោះស្រាយនយោបាយ ដើម្បីទប់ស្កាត់ការដើរថយក្រោយណាមួយនៅក្នុងការជំរុញបទឈប់បាញ់ និងការចរចា និងខិតខំស្តារស្ថិរភាពឡើងវិញ ឲ្យបានឆាប់រហ័សនៅមជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ»។ លោកបានលើកឡើងនៅក្នុងការជជែកពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីនផងដែរ។
លោក Fu បាននិយាយថា បញ្ហាប៉ាឡេស្ទីនតែងតែជាចំណុចកណ្តាលនៃបញ្ហាមជ្ឈិមបូព៌ា ហើយមិនត្រូវត្រូវបានគេមើលស្រាលទេ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕
