លោក Zelenskyy បញ្ជាក់ថា អ៊ុយក្រែននឹងបន្តពង្រីកចម្ងាយវាយប្រហារលើរុស្ស៊ី

2026/04/30 02:26:53 am        40


លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយនៅថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) នេះថា ប្រទេសអ៊ុយក្រែននឹងបន្តបង្កើនចម្ងាយវាយប្រហាររបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី ដោយបានបង្ហោះវីដេអូនៃអ្វីដែលលោកបានប្រាប់ថា ជាការវាយប្រហារលើគោលដៅមួយ នៅចម្ងាយជាង ១.៥០០គីឡូម៉ែត្រ។

អ៊ុយក្រែន បានបង្កើនការវាយប្រហាររបស់ខ្លួន ទៅលើរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានគោលបំណងបំផ្លាញរោងចក្រចម្រាញ់ប្រេង ឃ្លាំងស្តុក និងកំពង់ផែ ហើយនិងធ្វើឲ្យប៉ះពាល់ដល់ប្រភពហិរញ្ញប្បទានដ៏ធំបំផុតរបស់ទីក្រុងមូស្គូ សម្រាប់សង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន ខណៈដែលតម្លៃប្រេងសកលបានហក់ឡើងដោយសារតែសង្គ្រាមអ៊ីរ៉ង់។

តាមរយៈការបង្ហោះមួយនៅលើបណ្ដាញសង្គម X លោក Zelenskyy បាននិយាយថា សេវាសន្តិសុខរបស់អ៊ុយក្រែន បានរាយការណ៍ពីការវាយប្រហារដ៏ជោគជ័យមួយ នៅក្នុងប្រទេសរុស្ស៊ី ដោយចាត់ទុកវាថា ជា «ដំណាក់កាលថ្មីមួយក្នុងការប្រើប្រាស់អាវុធអ៊ុយក្រែន ដើម្បីកម្រិតសក្តានុពលនៃសង្គ្រាមរបស់រុស្ស៊ី»។

ប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះវីដេអូដែលបង្ហាញឲ្យឃើញផ្សែងហុយទ្រលោមឡើងទៅលើមេឃ ប៉ុន្តែមិនបានប្រាប់អត្តសញ្ញាណទីតាំងគោលដៅដែលត្រូវបានវាយប្រហារនោះទេ។ លោកបានបន្ថែមថា «ចម្ងាយត្រង់ គឺលើសពី ១.៥០០គីឡូម៉ែត្រ។ យើងនឹងបន្តពង្រីករយៈច្ងាយវាយប្រហារទាំងនេះ»។

សេវាសន្តិសុខអ៊ុយក្រែន SBU បានឲ្យដឹងនៅក្នុងការបង្ហោះនាពេលក្រោយថា យានដ្រូនរបស់ខ្លួន បានវាយប្រហារស្ថានីយបូមប្រេងមួយកន្លែងរបស់រុស្ស៊ី នៅជិតទីក្រុង Perm នាពេលយប់ ដោយមានចម្ងាយប្រហែល ១.៥០០គីឡូម៉ែត្រពីអ៊ុយក្រែន។

កាលពីថ្ងៃអង្គារ ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនបានបណ្តាលឲ្យមានអគ្គិភ័យដ៏ធំ នៅរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី នៅកំពង់ផែសមុទ្រខ្មៅ Tuapse ដែលជាការវាយប្រហារលើកទី៣ លើរោងចក្រចម្រាញ់ប្រេងក្នុងរយៈពេលមិនដល់ ២សប្តាហ៍។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានពិពណ៌នាអំពីការវាយប្រហារនេះថា ជាភស្តុតាងនៃការវាយប្រហាររបស់អ៊ុយក្រែនកាន់តែខ្លាំងឡើងៗ លើគោលដៅស៊ីវិល៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        7
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm