ស្របពេលការប្រើប្រាស់គ្រឿងស្រវឹងធ្លាក់ចុះ អ្នកផលិតស្រាទំពាំងបាយជូ ព្យាយាមទាក់ទាញអតិថិជន

2026/04/30 03:11:47 am        17

 នៅតំបន់ជ្រលងភ្នំ Maule ប្រទេសឈីលី ក្រុមអ្នកផលិតស្រាទំពាំងបាយជូ ប្រឈមនឹងបញ្ហាកើនឡើង ។ ការប្រើប្រាស់គ្រឿងស្រវឹងសកល កំពុងដាំក្បាលចុះ ធ្វើឲ្យអ្នកផលិតស្រាទំពាំងបាយជូ ស្វែករកវិធីសាស្រ្តថ្មី ដើម្បីទាក់ទាញអតិថិជនរបស់ខ្លួន ។

 លោក Felipe Rivera ដែលជាអ្នកផលិតស្រាទំពាំងបាយជូ និយាយថា បញ្ហាធំបំផុតនាពេលបច្ចុប្បន្ននៅឈីលី និងជុំវិញពិភពលោក គឺពួកយើងរស់នៅឆ្លងកាត់វិបត្តិដ៏អាក្រក់បំផុតនៅក្នុងពិភពស្រាទំពាំងបាយជូ ក្នុងរយៈពេល ១០០ឆ្នាំ សម្រាប់ហេតុផលផ្សេងគ្នាជាច្រើន ។

 លោកបន្តថា និយាយតាមត្រង់ទៅ លោកយល់ឃើញថា ហេតុផលសំខាន់បំផុតនោះ ក្មេងជំនាន់ក្រោយមិនបានស្នងតំណែងពីមនុស្សជំនាន់មុនដែលជាអ្នកទទូលទានស្រាទំពំាងបាយជូ ។ ជំនាន់របស់លោក គ្មាននរណាម្នាក់ចេះទទួលទានស្រាទំពាំងបាយជូនោះទេ នោះហើយគឺជាបញ្ហាប្រឈមដ៏សំខាន់បំផុត ។ មនុស្សជំនាន់នេះ គិតថា ការទទួលទានស្រា នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព ។

 ការស្ទង់មតិ Gallup ឆ្នាំ ២០២៥ បង្ហាញថា មានតែមនុស្សពេញវ័យ ៥០ភាគរយប៉ុណ្ណោះ នៅសហរដ្ឋអាមេរិកទទួលទានគ្រឿងស្រវឹង ពោលគឺធ្លាក់ចុះពីចំនួន ៥៩ភាគរយ កាលពីឆ្នាំ ២០២៣ ។

 ជាការឆ្លើយតបនឹងនិន្នាការបែបនេះ ក្រុមអ្នកផលិតស្រាទំពាំងបាយជូមួយចំនួន បានផ្តល់ឱកាសឲ្យអតិថិជនមកដល់ចម្ការដាំទំពាំងបាយជូរបស់ពួកគេតែម្តង ។

 លោក Jose Luis Gomez Bastias គឺជាអ្នកដាំទំពាំងបាយជូ បានបញ្ជើញភ្ញៀវឲ្យមកកាត់មែក និងកិនទំពាំងបាយជូ ជំរុញឲ្យមានទំនាក់ទំនងរវាងអ្នកផលិតស្រាទំពាំងបាយជូ និងអ្នកទទួលទានស្រាទំពាំងបាយជូ ។

 លោកនិយាយថា ពួកយើងចង់ឲ្យអតិថិជនទាំងអស់ចូលរួមនៅក្នុងសកម្មភាពរបស់ពួកយើង ដើម្បីឲ្យពួកគេដឹងពីរបៀបធ្វើស្រាទំពាំងបាយជូរបស់ពួកយើង ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        12
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        10
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm