អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»

2026/04/30 04:06:29 am        167

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាសហអធិបតី និងជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»។

សិក្ខាសាលាតម្រង់ទិសនេះប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមជាសហអធិបតីពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការស្តីទីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិសរុបប្រមាណជាង ១៥០ នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងបានចាត់ទុកថា វត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៅពេលនេះ បានឆ្លុះបញ្ចាំងពីសកម្មភាពប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ ទូលំទូលាយ ក្នុងការចែករំលែកនូវចំណេះដឹងដើម្បីលើកកម្ពស់សមត្ថភាព និងតម្រង់ទិសស្តីពីប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តថា ប្រធានបទនៅថ្ងៃនេះ គឺជាគន្លឹះដ៏សំខាន់ណាស់សម្រាប់យើងទាំងអស់គ្នាបើកទ្វារធ្វើដំណើរឆ្ពោះទៅរកប្រសិទ្ធភាពការងារព័ត៌មាននឹងការគ្រប់គ្រងសាធារណៈមតិ។ ហេតុនេះ ឯកឧត្តមបានស្នើឱ្យឯកឧត្តម លោក លោកស្រី ដែលបានចូលរួមនៅក្នុងសិក្ខាសាលានេះ យកចិត្តទុកដាក់ស្តាប់ កត់ត្រា និងលើកជាសំណូមពរ ឬសំណួរ ដើម្បីឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីធ្វើការបកស្រាយបំភ្លឺបន្ថែម។

សូមបញ្ជាក់ថា ការតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាននិងការគ្រប់គ្រងសាធារណមតិ» ក្នុងចំណោមមន្ត្រីព័ត៌មាននិងអ្នកនាំពាក្យរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត គឺជាបេសកកម្មសំខាន់មួយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សិក្ខាសាលាតម្រង់ទិសនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ៤ រួមមាន៖ ១. យល់ដឹងពីកិច្ចការនាំពាក្យ និងការផ្សព្វផ្សាយព័ត៌មាន ២. ចែករំលែកពីបទពិសោធកិច្ចការនាំពាក្យនិងការផ្សព្វផ្សាយព័ត៌មាន ៣. បង្កើននូវជំនាញអ្នកនាំពាក្យ និងក្រុមព័ត៌មាននៃក្រសួងស្ថាប័នប្រកបដោយវិជ្ជាជីវៈ និង៤. កសាងបណ្តាញរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន។

សម្រាប់រយៈពេលជាង២ឆ្នាំមកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំនិងសម្របសម្រួលសិក្ខាសាលា បាឋកថា និងកម្មវិធីបណ្តុះបណ្តាលនានាទាំងថ្នាក់ជាតិនិងក្រោមជាតិ សរុបចំនួន ៥៣លើក ក្នុងនោះមានអ្នកចូលរួមសរុបប្រមាណ ១៨ ១២០នាក់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        27
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm