វិសាខា ទម្លាក់ ISI ឡើងវគ្គផ្ដាច់ព្រ័ត្រពាន Hun Sen Cup ជាថ្មី ក្រោយខកខាន ២រដូវកាល

2026/04/30 05:14:57 pm        183

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦ បានរកឃើញបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រ ១ក្រុមហើយ គឺក្រុមវិសាខា ក្រោយបន្ដយកឈ្នះក្រុម ISI ដង្កោសែនជ័យ ៤-១ នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី២ កាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ។ សរុបទាំង ២ជើង វិសាខា បានទទួលជ័យជម្នះក្នុងលទ្ធផល ៧-១។

សម្រាប់ជំនួបកាត់សេចក្ដី នៅកីឡដ្ឋាន អាយអេសអាយ ផាក នេះ បន្ទាប់ពីរបូត ៣គ្រាប់ កាលពីជើងទី១ ក្រុមម្ចាស់ផ្ទះ បានព្យាយាមវាយសម្រុកយ៉ាងខ្លាំង នៅដើមវគ្គទី១ តែមិនអាចរកគ្រាប់បាល់ ផ្ទុយទៅវិញ ត្រូវបានវិសាខា វាយបក និងបង្កើតឱកាសជាច្រើន រហូតសម្រេចបាន ៤គ្រាប់ជាបន្ដបន្ទាប់ ដែលធ្វើសម្រេចដោយកីឡាករ Park Jungbin ៣គ្រាប់ នៅនាទីទី៩, នាទី១៨ និងនាទី៧៩ និង ថា គ្រីយ៉ា ១គ្រាប់ នៅនាទី១៥ តែឱកាសឈ្នះដោយ Clean Sheet នេះ ត្រូវបានបញ្ចប់ដោយកីឡាករ  Onda Yonosuke ដែលស៊ុតបាល់ពិន័យ ១១ម៉ែត្របាន ១គ្រាប់ឲ្យ ISI វិញ នៅនាទី៨៦ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។

នេះជាលើកទី៤ ដែលវិសាខា បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ក្នុងស្រុកដ៏ធំមួយនេះ បន្ទាប់ពីការឡើងវគ្គផ្ដាច់ព្រ័ត្រ ៣រដូវកាលជាប់គ្នា កាលពីរដូវកាលឆ្នាំ២០២០, ២០២១ និងឆ្នាំ២០២២ ពួកគេសុទ្ធតែបានគ្រងតំណែងជើងឯក។ បន្ទាប់មកពួកគេ ក៏ខកខានឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ ២លើកជាប់គ្នាវិញ នៅរដូវកាលឆ្នាំ២០២៣/២៤ និងឆ្នាំ២០២៤/២៥ រហូតដល់រដូវកាលឆ្នាំ២០២៥/២៦ នេះ ទើបពួកគេឡើងមកកាន់វគ្គដ៏សំខាន់នេះជាថ្មី។

យ៉ាងណាមិញ អតីតក្រុមជើងឯក ៣សម័យនេះ នឹងត្រូវឈរចាំក្រុមឈ្នះ រវាងក្រុមព្រះខ័នរាជស្វាយរៀង និងបឹងកេត ដែលនៅសល់ការប្រកួត ៩០នាទីទៀត នៅពហុកីឡដ្ឋានជាតិមរតកតេជោវិញម្ដង នាថ្ងៃទី២០ ខែឧសភាខាងមុខ បន្ទាប់ពីជើងទី១ ដែលបញ្ចប់ការប្រកួតដំណាលគ្នា កាលពីល្ងាចថ្ងៃពុធម្សិលមិញ ជាមួយលទ្ធផលស្មើគ្នា ១-១ ។ ដូច្នេះក្រោយជំនួបជើងទី២ ក្រុមដែលទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅជួបវិសាខា នៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដែលគ្រោងប្រកួតនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា




អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm