បាល់ពិន័យ ១១ ម៉ែត្រពីរគ្រាប់ Atletico Madrid និង Arsenal ស្មើគ្នាជើងទីមួយ​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

2026/04/30 06:40:20 pm        173

បាល់ពិន័យ ១១ ម៉ែត្រពីរគ្រាប់កើតឡើងខណៈ Atletico Madrid និង Arsenal ស្មើគ្នា ១-១ ជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។

ក្រុមរបស់លោក Mikel Arteta រកបានគ្រាប់បាល់ពិន័យមុននៅពេល Viktor Gyokeres ដួលក្នុងប្រអប់គ្រោះថ្នាក់ ដោយការបង្ករបស់ David Hencko ហើយខ្សែប្រយុទ្ធស៊ុយអែតរូបនេះជាអ្នកស៊ុតសម្រេចនៅនាទីទី ៤៤ ចុងវគ្គទីមួយ។

ឈានចូលវគ្គទីពីរក្រុមរបស់លោក Diego Simeone ក៏រកបានបាល់ពិន័យ ១១ ម៉ែត្រសងវិញក្រោយកំហុសបាល់ប៉ះដៃរបស់ខ្សែការពារ Arsenal, Ben White ដែលពិន័យឡើងវិញដោយ VAR ខណៈ Julian Alvarez ជាអ្នកស៊ុតសម្រេចគ្រាប់តាមស្មើនៅនាទីទី ៥៦។

មិនទាន់អស់ទេបាល់ពិន័យ ១១ ម៉ែត្រមួយកើតឡើងនៅពេល David Hencko កំហុសទៅលើ Eberechi Eze ក្នុងប្រអប់គ្រោះថ្នាក់ តែការពិនិត្យឡើងវិញដោយ VAR អាជ្ញាកណ្តាលសម្រេចលុបចោលបាល់ពិន័យវិញ។

១-១ នេះក៏រក្សាដល់ចប់ការប្រកួតតែកីឡាកររបស់ Arsenal មិនពេញចិត្តចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលក្នុងការលុបចោលបាល់ពិន័យ ១១ ម៉ែត្រនោះឡើយ។

ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតរកបេក្ខភាពវគ្គផ្តាច់ព្រ័ត្រ ជើងទីពីរសប្តាហ៍ក្រោយនេះនៅកីឡដ្ឋាន Emirate របស់ កាំភ្លើងធំ Arsenal៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm