អ្នកចាំទី Zaragoza, Andrada ត្រូវពិន័យ ១៣ ប្រកួតក្រោយវាយកីឡាកររបស់ Huesca មួយដៃកណ្តាលមុខ

2026/04/30 06:59:52 pm        152

អ្នកចាំទីក្លិបអេស្ប៉ាញ Zaragoza, Esteban Andrada ត្រូវពិន័យឱ្យមិនប្រកួត ១៣ ប្រកួតបន្ទាប់ពីវាយកីឡាកររបស់ក្លិប Huesca មួយដៃកណ្តាលមុខអំឡុងការប្រកួតលីគទីពីរអេស្ប៉ាញ។

កីឡាករវ័យ ៣៥ ឆ្នាំរូបនេះ បានទទួលកាតលឿទីពីរបណ្តេញចេញនៅចុងការប្រកួត ដែលបញ្ចប់ដោយភាពចម្រូងចម្រាសនៃជំនួប Derby។

ក្រោយការសម្រេចរបស់អាជ្ញាកណ្តាល កីឡាករអាហ្សង់ទីនរូបនេះបានស្ទុះទៅវាយប្រធានក្រុម Huesca កីឡាករ Jorge Pulido យ៉ាងកម្រោល ដែលធ្វើឱ្យការប្រកួតពេញដោយភាពច្របូកច្របល់ចុងម៉ោង។

ក្រោយរឿងហេតុកាលពីថ្ងៃអាទិត្យនោះ សហព័ន្ធបាល់ទាត់អេស្ប៉ាញបានសម្រេចពិន័យ Esteban Andrada ១២ ប្រកួតបូកនឹងពិន័យកាតក្រហម ១ ប្រកួតសរុប ១៣ ប្រកួត។

យ៉ាងណាក្តី Andrada ក្រោយប្រព្រឹត្តិអំពើហិង្សានេះ ក៏បានសម្តែងអារម្មណ៍សោកស្តាយសម្រាប់ទង្វើរបស់ខ្លួន ដែលជារូបភាពអាក្រក់សម្រាប់ក្លិប សម្រាប់លីគ ជាពិសេសសម្រាប់រូបគេផ្ទាល់។

Andrada ក៏បាននិយាយពាក្យសុំទោសទៅកាន់ Jorge Pulido ផងដែរសម្រាបកំហឹងមួយ ហើយទទួលស្គាល់គ្រប់យ៉ាងជាកំហុសរបស់ខ្លួន។

Esteban Andrada តាមពិតទៅមិនមែនជាកីឡាករដែលមានអត្តចរិតកោងកាចឡើយ ពោលគឺក្នុងមួយអាជីពបាល់ទាត់របស់ខ្លួនមកទល់វ័យ ៣៥ ឆ្នាំនេះធ្លាប់ទទួលបានកាតក្រហមម្តងគត់ គឺភ្លាត់ស្នៀតប៉ះបាល់ក្រៅប្រអប់៕

អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm