ការីទេសចរណ៍ក្នុងស្រុកចាប់ផ្តើមផ្សព្វផ្សាយលក់បញ្ចុះតម្លៃកញ្ចប់ទេសចរណ៍ ក្នុង​រដូវ​ទេសចរណ៍​បៃតង

2026/04/30 10:18:35 pm        174

នៅប្រទេសកម្ពុជា ចាប់ពីខែឧសភា ដល់ខែតុលា ត្រូវបានចាត់ទុកជារដូវទេសចរណ៍បៃតង ពុំ​សូវ​មាន​ទេសចរអន្តរជាតិមកលេងទេ ដែលក្នុងអំឡុងពេលនេះ បណ្តាការីទេសចរណ៍ក្នុងស្រុក បាន​នាំ​គ្នាល​ក់​កញ្ចប់ទេសចរណ៍បញ្ចុះតម្លៃ និងបន្ថែមចំនួនថ្ងៃដំណើរកម្សាន្ត ដើម្បីទាក់​ទាញ​ទេសចរ​ក្នុង​ស្រុក​ជំនួសវិញ។

បណ្តាក្រុមហ៊ុនការីទេសចរណ៍ក្នុងស្រុកបានប្រាប់BTV នៅថ្ងៃទី៣០ ខែមេសា នេះថា នៅ​ក្នុង​អំឡុង​រដូវកាលបៃតង បណ្តាអាជីវកម្មទេសចរណ៍ រួមមាន៖ សណ្ឋាគារ ភោជនីយដ្ឋាន ម្ចាស់​រមណីយ​ដ្ឋានទេសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់ចម្ការដំណាំផ្លែឈើ បានបញ្ចុះ​តម្លៃ​សេវា​កម្ម​ខ្លួន​ប្រមាណ​ពី១០ ទៅ៣០% ឲ្យមកបណ្តាក្រុមហ៊ុនការីទេសចរណ៍ បានធ្វើឲ្យក្រុម​ហ៊ុន​ការី​ទេសចរណ៍​ជាដៃគូនានានោះ ខ្លះបានរៀបចំកញ្ចប់ទេសចរណ៍លក់បញ្ចុះតម្លៃ ហើយ​ការី​ទេសចរ​ណ៍​ខ្លះទៀ​ត មិនបានបញ្ចុះតម្លៃ តែគេបានបន្ថែមចំនួនយប់ថ្ងៃធ្វើដំណើរកម្សាន្ត និងមានការ​ផ្តល់​តម្លៃ​បន្ថែម​នានាទៀតជាច្រើន សំដៅជំរុញឲ្យពលរដ្ឋខ្មែរចេញដើរកម្សាន្ត ស្គាល់ជាតិ ស្គាល់ទឹកដី មើល​ទេសភាពបៃតងស្រស់ត្រកាល និងស្គាល់ការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសជាតិ។

ឯកឧត្តម មហំាម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅក្នុង​ដំណើរ​កម្សា​ន្តក្នុងរដូវកាលទេសចរណ៍បៃតងនេះ ជាទូទៅគឺមានក្រុមហ៊ុនទេសចរណ៍ បាន​សហការ​គ្នា​បញ្ចុះតម្លៃសេវាកម្មរបស់ខ្លួនច្រើន ហើយដើម្បីដឹងនូវរាល់ព័ត៌មានអំពីការបញ្ចុះតម្លៃ និងព័ត៌មានដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នៅតាមខេត្តរាជធានីនានា គឺ​ក្រសួង​ទេសចរណ៍ ក៏បានបង្កើត QR code ទេសចរណ៍បៃតង មានបិទតាមឡាន រថយន្តក្រុង រថយន្ត​ទេសចរណ៍ និងតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានាច្រើនផងដែរ។

ឯកឧត្កម បន្តថា សម្រាប់ការអំពាវនាវឲ្យមូលដ្ឋានអាជីវកម្មទេសចរណ៍បញ្ចុះតម្លៃសេវាកម្មខ្លួន បំពេញ​ទាក់ទាញទេសចរក្នុងស្រុកចេញដើរកម្សាន្ត ដើម្បីឲ្យភ្ញៀវ​ទេសចរ​ជាតិ​នានា​ទទួល​បាន​ឱកាស​សប្បាយ​រីករាយ យល់ដឹង ស្គាល់ពីសក្តានុពលទេសចរណ៍ ៦គួរ រួមមាន៖ ១. គួរភ្លក្ស សំដៅឲ្យភ្ញៀវទេសចរជាតិស្គាល់ម្ហូបអាហារប្រចាំតំបន់ ២. គួរស្នាក់នៅ ដើម្បី​ស្គាល់​ពី​បន្ទប់​ស្នាក់​នៅ​ស្អាត​ពីផ្ទះស្នាក់រហូតសណ្ឋាគារលំដាប់ផ្កាយប្រាំ ៣. គួរទស្សនា តំបន់មាន​សក្តានុពល​ទេសចរណ៍​ ៤. គួរសាកល្បង ទទួលយកបទពិសោធន៍ អនុស្សាវរីយ៍ថ្មីសម្រាប់ជីវិត ៥. គួរ​ចង់​ឃើញ ​កន្លែងកម្សាន្តដែលមានស្រាប់ ឬកន្សែងកម្សាន្តថ្មីៗ និងទី៦. គួរទិញ សម្រាប់​ផលិត​ផល​ពិសេស​ប្រចាំ​តំបន់ គាំទ្រផលិតផលក្នុងស្រុកជាដើម៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        184
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm